កាលណាមនុស្សយើងគេងមិនបានគ្រប់គ្រាន់ ច្រើនតែជាប់ទាក់ទងនឹងបញ្ហាសុខភាពផ្លូវកាយ និងចិត្តជាច្រើន។ តាមពិតទៅ វាក៏ត្រូវបានគេចាត់ទុកថាជាបញ្ហាសុខភាពសាធារណៈរបស់ពិភពលោកយ៉ាងធំមួយដែរ។ យ៉ាងណាមិញ មនុស្សភាគច្រើនកំពុងតែស្វែងរកដំណោះស្រាយសាមញ្ញៗដើម្បីជំរុញដល់គុណភាពនៃការគេងរបស់ពួកគេឡើងវិញ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការញ៉ាំទឹកដោះគោក្តៅឧណ្ហៗមួយកែវមុនគេងគឺជាទំនៀមទម្លាប់មួយមែន តែវាអាចជួយឲ្យធូរស្រាលក្នុងអារម្មណ៍ បំបាត់ការថប់អារម្មណ៍ និងគេងលក់ស្រួលនៅពេលយប់ផង។ 

ថ្វីត្បិតតែហេតុផលដែលបញ្ជាក់ថា ទឹកដោះគោក្តៅឧណ្ហៗមួយកែវជួយឲ្យគេងលក់ស្រួល មិនមានអំណះអំណាងច្បាស់លាស់បញ្ជាក់ក៏ដោយ តែអ្នកជំនាញភាគច្រើនជឿថា ភាពខ្លាំងដែលជំរុញដល់ការគេងរបស់ទឹកដោះគោទំនងជាទាក់ទងនឹងសារធាតុគីមីពិសេសជាច្រើន ឬមានឥទ្ធិពលផ្លូវចិត្តក្នុងការសម្រួលអារម្មណ៍ក្នុងពេលគេង។ 

ជំរុញដល់ការគេងប្រកបដោយសុខភាពល្អ

សារធាតុជាច្រើនក្នុងទឹកដោះគោ ជាពិសេស Tryptophan និង Melatonin ប្រហែលជាជួយឲ្យអ្នកងងុយគេងបាន។ សារធាតុ Tryptophan គឺជាអាស៊ីតអាមីណេមួយប្រភេទដែលមានក្នុងអាហារជាច្រើន។ វាដើរតួនាទីក្នុងការផលិតសារធាតុចម្លងសរសៃប្រសាទឈ្មោះថា Serotonin ដែលវាជំរុញដល់អារម្មណ៍ល្អ បន្ធូរអារម្មណ៍ និងមានមុខងារបង្កើតអ័រម៉ូន Melatonin ផង។ 

Melatonin ត្រូវបានគេដឹងថា ជាអ័រម៉ូនងងុយគេង ហើយត្រូវបានបញ្ចេញក្នុងខួរក្បាល។ វាជួយសម្រួលដល់សង្វាក់នៃការងងុយគេង និងត្រៀមខ្លួនរាងកាយដើម្បីចូលក្នុងវដ្តនៃការគេង។ តួនាទីរបស់ Trptophan និង Melatonin ក្នុងការគេងខុសធម្មតា ត្រូវបានគេបញ្ជាក់ថា ការលេបថ្នាំបំប៉នប្រភេទសារធាតុទាំងពីរនេះ ប្រហែលជាជួយពង្រឹងដល់ការគេង និងបន្ថយអាការៈថប់អារម្មណ៍ និងបាក់ទឹកចិត្តពេលគេងបាន។ 

ទោះបីជាយ៉ាងណាក៏ដោយ មិនមានអំណះអំណាងថ្មីណាមួយបញ្ជាក់ថា ការញ៉ាំទឹកដោះគោមួយកែវដែលមានសារធាតុ Tryptophan ឬ Melatonin មួយកែវសោះមានឥទ្ធិពលដល់ការផលិតសារធាតុ Melatonin ធម្មជាតិរបស់រាងកាយបាន ឬព្យាបាលបញ្ហានៃការគេងមិនលក់ឡើយ។ 

ឥទ្ធិពលផ្លូវចិត្ត

អ្នកជំនាញខ្លះសង្ស័យថា តួនាទីធំៗរបស់ទឹកដោះគោក្នុងការជំរុញដល់ការគេង គឺតិចតួចណាស់ដែលត្រូវធ្វើជាមួយនឹងជីវជាតិដែលវាមាន ហើយវាក៏មានជាប់ទាក់ទងគ្នាយ៉ាងខ្លាំងនឹងឥទ្ធិពលចិត្តសាស្រ្តសម្រាប់ការជួយឲ្យរំងាប់អារម្មណ៍ក្នុងពេលគេងថែមទៀត។

ទ្រឹស្តីមួយទៀតគឺថា ការញ៉ាំទឹកដោះគោក្តៅឧណ្ហៗអាចរំលឹកដល់ពេលវេលាកាលពីនៅក្មេងបាន។ អារម្មណ៍បែបនេះប្រហែលជាបញ្ជាក់ថា ខួរក្បាលរបស់អ្នកដល់ពេលគេងហើយ ដែលជាហេតុជួយឲ្យអ្នកមានអារម្មណ៍ងងុយគេងកាន់តែស្រួលថែមទៀត។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ជាថ្មីម្តងទៀត ដោយសារតែមិនមានអំណះអំណាងគ្រប់គ្រាន់ដើម្បីធានាថា មានលទ្ធផលពីការញ៉ាំទឹកដោះគោពេលគេងនៅឡើយនោះ ដូច្នេះវាគួរតែមានការសិក្សាលើមនុស្សបន្ថែមទៀតទើបជារឿងត្រឹមត្រូវ៕