កាហ្វេគឺជាភេសជ្ជៈដ៏ពេញនិយមបំផុតនៅលើពិភពលោក។ វាផ្ទុកទៅដោយសារធាតុភ្ញោចខ្លាំងបំផុតហៅថា កាហ្វេអ៊ីន។ មនុស្សភាគច្រើនតែងញ៉ាំកាហ្វេមានជាតិកាហ្វេអ៊ីននេះក្រោយភ្ញាក់ពីគេងដោយសារតែគេជឿថា វាមានប្រយោជន៍ច្រើនយ៉ាង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ទោះបីជាយ៉ាងណាក៏ដោយ ការញ៉ាំកាហ្វេលឿនពេកក្រោយភ្ញាក់ពីគេងអាចបន្ថយថាមពលក្នុងខ្លួនបាន ដោយសារតែពេលនេះស្រ្តេសអ័រម៉ូនកំពុងតែកើនឡើងខ្លាំង។ ស្រ្តេសអ័រម៉ូនមានឈ្មោះថា Cortisol អាចជំរុញដល់ការប្រុងប្រយ័ត្ន និងផ្ចង់អារម្មណ៍។ វាក៏សម្រួលដល់ការរំលាយអាហារ ការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំ និងសម្ពាធឈាម។ អ័រម៉ូននេះឡើងខ្ពស់ ៣០ ទៅ៤៥នាទីក្រោយភ្ញាក់ពីគេង ហើយក៏ចុះទាបបន្តិចម្តងៗពេញមួយថ្ងៃដែរ។
គេងតែងណែនាំថា ពេលវេលាដ៏ល្អបំផុតក្នុងការញ៉ាំកាហ្វេគឺនៅពេលអ័រម៉ូន Cortisol ចុះទាប។ សម្រាប់មនុស្សភាគច្រើនដែលភ្ញាក់ពីគេង ៦ និង ៣០នាទីព្រឹក គួរតែញ៉ាំកាហ្វេនៅចន្លោះម៉ោង ៩:៣០នាទី និង ១១:៣០នាទីព្រឹក។ ខណៈពេលដែលវាអាចជាការពិតមួយចំនួនត្រង់ចំណុចនេះ តែមិនមានការសិក្សាណាមួយបានដាមដានទៅលើឥទ្ធិពលមានកម្លាំងខ្លាំងបំផុតជាមួយនឹងការពន្យាពេលការញ៉ាំកាហ្វេពេលព្រឹកឡើយនៅពេលប្រៀបធៀបជាមួយនឹងការញ៉ាំវាភ្លាមៗពេលភ្ញាក់ពីគេងរួច។
ហេតុផលមួយផ្សេងទៀតបានឲ្យដឹងថា អ្នកគួរតែពន្យាពេលញ៉ាំកាហ្វេពេលព្រឹក ដោយសារតែជាតិកាហ្វេអ៊ីនក្នុងកាហ្វេអាចធ្វើឲ្យអ័រម៉ូនស្រ្តេសកើនឡើង។ ការញ៉ាំកាហ្វេនៅពេលអ័រម៉ូនស្ត្រេសឡើងខ្ពស់ស្រាប់ប្រហែលជាធ្វើឲ្យវាកាន់តែឡើងខ្ពស់ថែមទៀត។ កាលណាអ័រម៉ូនស្រ្តេសឡើងខ្ពស់រយៈពេលយូរ វាអាចរំខានដល់មុខងារប្រព័ន្ធភាពស៊ាំ និងបង្កជាបញ្ហាដល់សុខភាពច្រើន។
ជាមួយគ្នានេះដែរ មិនមានការសិក្សារយៈពេលវែងណាមួយទៅលើឥទ្ធិពលនៃការកើនឡើងអ័រម៉ូនស្រ្តេសពីការញ៉ាំកាហ្វេចំពោះសុខភាពនៅឡើយទេ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ប៉ុន្តែបើសិនជាអ្នកកំពុងតែមានបំណងផ្លាស់ប្តូរទម្លាប់ញ៉ាំកាហ្វេពេលព្រឹក អ្នកប្រហែលជាយល់ថា ការពន្យាពេលញ៉ាំកាហ្វេពេលព្រឹកពីរបីម៉ោងប្រហែលជាអាចជួយឲ្យអ្នកកាន់តែមានកម្លាំងក្នុងខ្លួនវិញទេ៕