បើសិនជាអ្នកតឹងច្រមុះ ហើយហៀរសំបោរ ឬកណ្តាស និងក្អក រឿងដំបូងគេដែលអ្នកគិតនោះ វាអាចជាជំងឺផ្តាសាយហើយ។ ប៉ុន្តែវាក៏ជាអាការៈមួយនៃប្រតិកម្មអាឡែហ្ស៊ីដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
អ្វីទៅជាជំងឺផ្តាសាយ?
ជំងឺផ្តាសាយ បង្កឡើងដោយវីរុស។ ប្រភេទវីរុសខុសៗគ្នាជាច្រើនតែងធ្វើឲ្យផ្តាសាយ។ ខណៈពេលដែលអាការៈ និងភាពធ្ងន់ធ្ងររបស់ជំងឺនេះអាចមានការប្រែប្រួលច្រើន តែជាទូទៅជំងឺផ្តាសាយអាចមានលក្ខណៈមូលដ្ឋានដូចៗគ្នា។ ខាងក្រោមនេះគឺជាលក្ខណៈពិសេសមួយចំនួននៃជំងឺផ្តាសាយធម្មតា៖
- ជំងឺផ្តាសាយចម្លងតាមរយៈដំណកដង្ហើមដែលមានវីរុសរបស់អ្នកឈឺនៅពេលក្អក ឬកណ្តាស
- ក្រៅពីក្អក និងផ្តាសាយ អាការៈជំងឺផ្តាសាយអាចមានដូចជា ឈឺបំពង់ក និងហៀរសំបោរ ឬតឹងច្រមុះ
- ជំងឺផ្តាសាយដែលធ្ងន់ធ្ងរក៏បង្កជាការឈឺក្បាល ក្តៅខ្លួន និងឈឺខ្លួនដែរ
- ការជាពីជំងឺផ្តាសាយគឺលឿនដោយជាមធ្យមពី ៧ ទៅ ១០ថ្ងៃ
- បើសិនជាអាការៈវាកើតឡើងយូរជាមួយឬពីរសប្តាហ៍ វីរុសប្រហែលជាបង្កជាការបង្ករោគធ្ងន់ធ្ងរជាងនេះដូចជា ការបង្ករោគនៅប្រហោងឆ្អឹងមុខ រលាកសួត ឬរលាកទងសួត។
- អ្នកដែលមានប្រតិកម្មអាឡែហ្ស៊ីប្រហែលជាងាយឆ្លងជំងឺផ្តាសាយជាងធម្មតា។
តើអ្វីទៅជាប្រតិកម្មអាឡែហ្ស៊ី?
ប្រតិកម្មអាឡែហ្ស៊ីកើតឡើងនៅពេលប្រព័ន្ធភាពស៊ាំមានប្រតិកម្មខ្លាំងទៅនឹងសារធាតុផ្សេងៗ។ នៅពេលអ្នកប៉ះពាល់នឹងសារធាតុជំរុញអាឡែហ្ស៊ី ប្រព័ន្ធភាពស៊ាំនឹងបញ្ចេញសារធាតុគីមីឈ្មោះថា Histamines ដែលបង្កជាអាការៈអាឡែហ្ស៊ីតែម្តងទៅ។ អាឡែហ្ស៊ី និងផ្តាសាយមានអាការៈញឹកញាប់មួយចំនួនដូចជា៖
- កណ្តាស
- ក្អក
- ឈឺបំពង់ក
- ហៀរសម្បោ
- តឹងច្រមុះ
- ហៀរទឹកភ្នែក
ប្រតិកម្មអាឡែហ្ស៊ីក៏អាចបង្កជាកន្ទួលរមាស់ និងរមាស់ភ្នែកផងដែរ ខណៈពេលដែលផ្តាសាយមិនអ៊ីចឹងទេ។
ធ្វើម៉េចដឹងថាមួយណាជាអាឡែហ្ស៊ី និងផ្តាសាយទៅ?
ចាប់តាំងពីជំងឺផ្តាសាយ និងអាឡែហ្ស៊ីមានអាការៈជាច្រើនដូចគ្នាមក វាប្រហែលជាពិបាកប្រាប់ថាវាខុសគ្នាយ៉ាងម៉េចណាស់។ មធ្យោបាយមួយដើម្បីដឹងថាជាអ្វីនោះ ទាល់តែយកចិត្តទុកដាក់ទៅលើអាការៈដែលវាមិនដូចគ្នា។
ផ្តាសាយទំនងជា៖
- អស់កម្លាំង
- ឈឺខ្លួន
- ឈឺបំពង់ក
- ក្តៅខ្លួន
អាឡែហ្ស៊ីទំនងជា៖
- រមាស់ភ្នែក
- ដកដង្ហើមលឺដូចហួច
- កន្ទួលលើស្បែកដូចជា តាអាកជាដើម។
អាការៈមួយផ្សេងទៀតនៃប្រតិកម្មអាឡែហ្ស៊ី ជាពិសេសក្មេងៗ ត្រង់ថា ពួកគេមានបញ្ហារមាស់នៅច្រមុះ ដែលច្រើនតែញីច្រមុះចុះឡើង។
ពេលវេលាដែលអាចធ្វើឲ្យមានអាការៈជំងឺទាំងពីរនេះក៏អាចកំណត់បានដែរ។ អ្នកទំនងជាកើតជំងឺផ្តាសាយក្នុងរដូវធ្លាក់ខ្យល់ និងរងារ ខណៈពេលដែលជំងឺនេះមិនសូវកើតនៅរដូវស្លឹកឈើជ្រុះ និងក្តៅទេ។ ប្រតិកម្មអាឡែហ្ស៊ីក៏អាចកើតឡើងគ្រប់រដូវកាលទាំងអស់ ប៉ុន្តែគេច្រើនឃើញជាញឹកញាប់បំផុតនៅរដូវផ្ការីក។
មធ្យោបាយមួយផ្សេងទៀតដើម្បីដឹងថា អ្នកមានប្រតិកម្មអាឡែហ្ស៊ី ឬផ្តាសាយនោះ គឺរយៈពេលចេញរោគសញ្ញា។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ជំងឺផ្តាសាយច្រើនតែស្រួលបួលមកវិញក្នុងរយៈពេលមួយសប្តាហ៍។ អាឡែហ្ស៊ីនឹងមិនជាឡើយបើសិនជាអ្នកមិនព្យាបាល ឬលុបបំបាតផមូលហេតុរបស់វា។ យ៉ាងណាមិញ អ្នកមានប្រតិកម្មអាឡែហ្ស៊ីតាមរដូវកាលអាចមានអាការៈជំងឺនេះពីរទៅបីសប្តាហ៍ឯណោះ៕