នៅថ្ងៃអាទិត្យ ទី៧ខាងមុខនេះគឺជាថ្ងៃសែនចូលឆ្នាំចិន ដោយក្រៅពីធ្វើម្ហូបដើម្បីសែនរួច មនុស្សគ្រប់រូបគឺត្រូវតែប្រើធូបដើម្បីសែនជាចាំបាច់ ព្រោះមានតែធូបទេដែលអាចធ្វើឲ្យកុងម៉ាទទួលបានម្ហូបដែលអ្នកសែន ប៉ុន្តែតើអ្នកដឹងពីរបៀបនៃការកាន់ និងដោតឬនៅ? ខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីវិធីក្នុងការប្រើធូបដើម្បីសែន។ តើមានវិធីណាខ្លះទៅ?(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ការកាន់
នៅពេលដែលអ្នកកាន់ធូប អ្នកត្រូវដាក់ដៃឆ្វេងលើដៃស្តាំដើម្បីកាន់ ហើយត្រូវដាក់នៅមុខទ្រូង ដោយមិនត្រូវលើកធូបដាក់ដល់កម្ពស់នៃចិញ្ចើម ឬថ្ងាសឡើយ ហើយធូបត្រូវតែដាក់រាងផ្អៀងនៅមុខមាត់ ទើបជាការត្រឹមត្រូវក្នុងការកាន់ធូប។
ការដោត
នៅពេលដែលអ្នកដោតធូប អ្នកមិនត្រូវដោតម្តងទាំង៣ដើមឡើយ អ្នកត្រូវតែដោយនៅចំណុចកណ្តាលមួយដើមជាមុនសិន ទើបដោតខាងស្តាំមួយ បន្ទាប់មកទើបដោតខាងឆ្វេងមួយដើមទៀត ដូចនេះបើអ្នកទម្លាប់ដោតម្តងទាំង៣ដើម អ្នកត្រូវតែប្តូរទម្លាប់នេះចេញ ទើបអ្នកអាចសែនបានត្រឹមត្រូវតាមរបៀប ព្រោះបើអ្នកដោតខុស កុងម៉ាក៏មិនអាចទទួលបានដែរ៕(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)