គ្រួសក្នុងតម្រងនោមគឺជាដុំដែលរឹងកើតចេញពីក្នុងផ្លូវទឹកម៉ូត្រ ហើយអាចបង្កជាអាការៈឈឺចាប់ខ្លាំងបើសិនជាវាធ្វើឲ្យស្ទះនៅកន្លែងណាមួយនៃផ្លូវទឹកម៉ូត្រ និងពិបាកជ្រុះមកខាងក្រៅ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះគឺជាអាការៈញឹកញាប់នៃការកើតជាគ្រួសក្នុងតម្រងនោម៖
- ឈឺចាប់ខ្លាំងនៅខ្នងមួយចំហៀង នៅជុំវិញចង្កេះ ដែលវាអាចឈឺចាក់ទៅគ្រលាន។ ការឈឺចាប់អាចស្រាកស្រាន្តទៅវិញប៉ុន្តែវានឹងកើតឡើងម្តងទៀត។
- មិនមានផាសុកភាពក្នុងខ្លួន និងត្រូវការនៅមិនស្ងៀម
- ចង្អោ និងក្អួត
- មានឈាមក្នុងទឹកនោម
- មានអារម្មណ៍ថាត្រូវការទៅនោមជាញឹកញាប់ ឬឈឺចាប់ ឬក្រហាយៗខណៈពេលកំពុងតែនោម(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ក្តៅខ្លួន និងគ្រុន ដែលវាអាចជាសញ្ញាមួយនៃការបង្ករោគ និងត្រូវការជួបពេទ្យដើម្បីព្យាបាល៕