ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាការៈដែលអ្នកគួរតែប្រយ័ត្ន ព្រោះអ្នកប្រហែលកើតមហារីកមាត់ស្បូន។ តើមានអ្វីខ្លះទៅ?(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. នៅពេលដែលអ្នកតែងតែមានឈាមចេញមកតាមទ្វារមាស ហើយឈាមរដូវអ្នកច្រើនជាងមុន ឬរយៈពេលនៃការមករដូវនោះវែងជាងមុន អ្នកគួរតែប្រយ័ត្នហើយ ព្រោះស្បូនអ្នកអាចកើតមហារីកគ្រប់ពេល។
  2. នៅពេលដែលស្បូនអ្នកមានបញ្ហា អ្នកនឹងអាចធ្លាក់សច្រើន ហើយក្លិនមិនល្អឡើយ។ ការធ្លាក់សនោះអាចមានលាយជាមួយឈាម ឬអាចជាពណ៌ដូចទឹកអង្ករក៏មានដែរ។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់។
  3. នៅពេលដែលអ្នករួមភេទរួចចេញឈាម អ្នកគួរតែប្រយ័ត្នពីសុខភាពស្បូនរបស់អ្នក ដោយគួរតែទៅមន្ទីរពេទ្យពិនិត្យ ទើបអាចព្យាបាលបានទាន់ពេលវេលា មិនធ្វើឲ្យជំងឺអ្នកកាន់តែធ្ងន់ធ្ងរឡើង៕(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)