ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ឆ្នាំមមែ និងមមី
ប្តីប្រពន្ធឆ្នាំមមែ និងមមី ថ្វីត្បិតតែទើបតែរៀបការរួចតែងទាស់គំនិតគ្នា ប៉ុន្តែក្រោយរៀបការកាន់តែយូរ ជម្លោះនេះនឹងមិនសូវកើតឡើងឡើយ។ ជាហេតុដែលធ្វើឲ្យគេអាចរកបានប្រាក់យ៉ាងច្រើនចូលមក ដោយអាចរស់នៅជាមួយគ្នាប្រកបដោយសុភមង្គលតែម្តង។
ឆ្នាំខាល និងកុរ
គូស្វាមីភរិយាដែលកើតក្នុងឆ្នាំ២នេះ ជាប្តីប្រពន្ធដែលយល់ចិត្តគ្នាណាស់។ មានពេលខ្លះមិនចាំបាច់និយាយចេញមក ក៏គេដឹងចិត្តគ្នាដែរ។ នៅពេលដែលគេទើបតែរៀបការរួច មិនសូវមានប្រាក់ឡើយ។ ប៉ុន្តែគេអាចរស់នៅជាមួយគ្នាបានយ៉ាងល្អ។ ជាពិសេស ពេលដែលគេមានលុយ គេក៏អាចសោយសុខជាមួយគ្នាដែរ។
ឆ្នាំមមី និងវក
ប្តីប្រពន្ធឆ្នាំមមី និងវក មានគំនិត និងចរិតស្រដៀងគ្នា ថែមទាំងតស៊ូជាមួយគ្នាផងដែរ។ ដូចនេះ ទោះបីជាផ្ទះមិនសូវមានលុយ ក៏អ្នកទាំងពីរអាចរស់នៅចុះសម្រុងគ្នាដែរ។ ជាហេតុដែលធ្វើឲ្យគេអាចរកបានលុយច្រើនចូលមកផងដែរក្នុងថ្ងៃអនាគត់៕(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)