តើអ្នកមានស្នេហាឬនៅ? តើសង្សារអ្នកជាមនុស្សបែបណា? តើគេស្រលាញ់អ្នកលើសពីជីវិតគេឬទេ? ខាងក្រោមនេះយើងខ្ញុំនឹងឆ្លើយតបនឹងសំនួរខាងលើប្រាប់អ្នកថាតើគួរធ្វើដូចម្តេចទើបដឹងថាគេស្រលាញ់អ្នកពិតប្រាកដឬទេ។

  1. គេនឹងមិនបង្ខំអ្នកឱ្យដើរតាមទិសដែលគេចង្អុលនោះទេ។គេនឹងលើកទឹកចិត្តអ្នកឱ្យធ្វើអ្វីដែលអ្នកពេញចិត្តនិងសប្បាយចិត្ត។
  2. គេនឹងមិនទុកការងារជាធំហើយមិនរវល់នឹងអ្នក។ ផ្ទុយទៅវិញគេនឹងនៅក្បែរហើយកំដរអ្នក។
  3. គេចេះគោរពគ្រួសារអ្នកហើយធ្វើឱ្យឳពុកម្តាយអ្នកស្រលាញ់និងចូលចិត្តគេដើម្បីឱ្យគ្រួសារអ្នកយល់ថាអ្នកជ្រើសរើសមនុស្សដែលត្រូវ។
  4. រឿងទាំងអស់របស់គេគឺបើកចំហរ មានន័យថាគេមិនដាក់លេងសម្ងាត់ក្នុងទូរស័ព្ទគេទេ។ ជាងនេះទៅទៀតគេនឹងប្រាប់អ្នកនូវលេងសម្ងាត់នៃFacebookរបស់គេដោយមិនស្ទាក់ស្ទើរឡើយ។
  5. គេនឹងមិនព្រោះតែរឿងលុយហើយឈ្លោះប្រកែកនឹងអ្នក ព្រោះគេមិនចង់ធ្វើឲ្យអ្នកពិបាកចិត្ត ឬមួយក៏ហូរទឹកភ្នែកព្រោះតែការឈ្លោះប្រកែកគ្នានេះ។ ដូចនេះ អ្នកគួរតែថែរក្សាបុរសបែបនេះឲ្យជាប់ ទើបអ្នកអាចទទួលបានសុភមង្គលពិតក្នុងជីវិត៕

 

 

 

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង