មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបានអោយដឹងកាលពីថ្ងៃទី១៤ខែឧសភាថាកម្ពុជាមានអ្នកជំងឺផ្លូវចិត្តយ៉ាងតិចណាស់មួយសែននាក់បានស្វែងរកព្យាបាលនៅឆ្នាំកន្លងទៅ។
មន្ត្រីរូបនេះនិយាយនេះជាចំនួនច្រើនគួរសមហើយកើនឡើងពីចំនួនជាង៩,៦ ម៉ឺននាក់នៅឆ្នាំ២០១៨។ ក្នុងចំណោមជាង១សែននាក់នោះ គឺគេសង្កេតឃើញស្ត្រីមានបញ្ហាផ្លូវចិត្តមានចំនួនជាង៦ម៉ឺននាក់។
មន្ត្រ្ីរូបនេះនិយាយបន្តទៀតថានេះគឺគ្រាន់តែជាចំនួនដែលបានមកទទួលពិនិត្យនិងព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋប៉ុណ្ណោះដោយមិនទាន់គិតដល់អ្នកដែលទៅរកពេទ្យឯកជន។
ដូច្នេះ វាទាមទារអោយមានការយកចិត្តបន្ថែមផងដែរទៅលើបញ្ហាសុខភាពផ្លូវចិត្តរបស់ប្រជាជនកម្ពុជា បន្ថែមទៅលើការយកចិត្តទុកដាក់ដល់សុខភាពផ្លូវកាយ៕