ការឈឺចាប់ក្នុងសុដន់ អាចជារឿងធម្មតា។ ប៉ុន្តែបើសិនជាអ្នកកំពុងតែព្យាយាមមានផ្ទៃពោះ អ្នកប្រហែលជាគិតថា ការឈឺចាប់បែបនេះគឺជាសញ្ញាមួយដែលអ្នកកំពុងតែរងចាំជាយូរមកហើយ។ តើវាអាចទេថា អាការៈនេះបញ្ជាក់ពីការមានផ្ទៃពោះ? ដូច្នេះដើម្បីបញ្ជាក់កាន់តែច្បាស់ គឺគ្មានអ្វីក្រៅពីការទិញផលិតផលធ្វើតេស្តទឹកនោមបញ្ជាកទេ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) បើសិនជាឃើញពីឆ្នូតពណ៌ក្រហម មានន័យថាមានផ្ទៃពោះហើយ។ យ៉ាងណាមិញ អ្វីដែលជារឿងសាំចិត្តនោះគឺថា ការឈឺក្នុងសុដន់អាចកើតឡើងដោយសារហេតុផលខុសៗគ្នាជាច្រើនទៀត ដោយខ្លះទាក់ទងនឹងអ័រម៉ូន ដែលមិនមែនជាការមានផ្ទៃពោះទេ ហើយវាក៏ទាក់ទងនឹងការមករដូវជាទៀងទាត់ដែរ។ ដូច្នេះតើវាមានអារម្មណ៍បែបណាទៅក្នុងពេលមានផ្ទៃពោះ?
ការឈឺចាប់ក្នុងសុដន់អាចកើតឡើងតែលើសុដន់ម្ខាង ឬទាំងសងខាង។ អ្នកប្រហែលជាមានអារម្មណ៍បែបនេះ ឬឈឺចាប់នៅកន្លែងណាមួយនៃសុដន់ ឬពេលធ្វើចលនាដៃចុះឡើង។ ការឈឺចាប់អាចជាប់រហូត ឬមានបាត់ៗ។ ក្នុងដំណាក់កាលប៉ុន្មានសប្តាហ៍ដំបូងនៃការមានផ្ទៃពោះ ការឈឺសុដន់មានលក្ខណៈឈឺងំ។ សុដន់អាចនឹងមានអារម្មណ៍ថាធ្ងន់ និងហើម។ សុដន់អាចនឹងស្រៀវឈឺខ្លាំងពេលប៉ះ ដែលជាហេតុធ្វើឲ្យការហាត់ប្រាណ និងរួមភេទមិនមានផាសុកភាពសោះ។ បើសិនជាអ្នកជាមនុស្សចូលចិត្តគេងផ្កាប់ អ្នកពិតជាគេងមិនលក់ឡើយ។ សម្រាប់ស្រ្តីភាគច្រើន ក្បាលសុដន់គឺជាតំបន់ដែលមានភាពស្រៀវឈឺជាងគេក្នុងរយៈពេលប៉ុន្មានសប្តាហ៍ដំបូង។ វាអាចតឹងខ្លាំង ហើយបង្កជាការឈឺចាប់នៅពេលស្ងួតខ្លាំងក្រោយពីងូតទឹករួច។ ប៉ុន្តែការស្រៀវក្បាលសុដន់បែបនេះជាធម្មតានឹងបាត់ទៅវិញនៅរយៈពេលពីរពីសប្តាហ៍ក្រោយ។
នៅពេលការមានផ្ទៃពោះវិវត្តន៍ក្នុងត្រីមាសទីមួយ អ្នកប្រហែលជាសម្គាល់ឃើញថា សុដន់មានភាពតឹងណែន និងធ្ងន់ជាងឈឺ។ ស្រ្តីខ្លះក៏ធ្លាប់មានអាការៈឈឺឈៀបៗនៅក្បាលសុដន់ និងជុំវិញក្បាលសុដន់ក្នុងត្រីមាសដំបូងដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ការឈឺសុដន់ដូចគេចាក់ មិនកើតឡើងជាញឹកញាប់ក្នុងពេលមានផ្ទៃពោះឡើយ។ ខណៈពេលដែលវាអាចកើតឡើងដែរ តែការឈឺចាប់ប្រភេទនេះមិនសូវមានច្រើនលើស្រ្តីមានផ្ទៃពោះទេ៕