ការមានជំងឺទឹកនោមផ្អែមមានន័យថា អ្នកគួរតែស្វែងយល់គ្រប់យ៉ាងនូវអ្វីដែលញ៉ាំ និងផឹក។ ការយល់ដឹងអំពីចំនួនកាបូអ៊ីដ្រាតដែលអ្នកញ៉ាំ និងរបៀបដែលវាប៉ះពាល់ដល់ជាតិស្ករក្នុងឈាមពិតជារឿងសំខាន់ណាស់។ ភេសជ្ជៈមានកាឡូរីទាប ឬសូន្យគឺជាជម្រើសដ៏ល្អបំផុត។ ការបន្ថែមទឹកក្រូចឆ្មាបន្តិចទៅក្នុងភេសជ្ជបែបនេះកាន់តែជួយឲ្យមានអារម្មណ៍ស្រស់ស្រាយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះខ្ញុំសូមណែនាំភេសជ្ជៈមួយចំនួន ដែលត្រូវបានគេចាត់ទុកថាជាភេសជ្ជៈល្អបំផុតក្នុងការទទួលទាននៅពេលមានជំងឺទឹកនោមផ្អែម៖
ទឹកធម្មតា
នៅពេលនិយាយដល់ការបង្គ្រប់ជាតិទឹកក្នុងខ្លួន ទឹកគឺជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកជំងឺទឹកនោមផ្អែមហើយ។ នេះដោយសារតែវាមិនអាចធ្វើឲ្យជាតិស្ករក្នុងឈាមឡើងខ្ពស់បាន។ កាលណាជាតិស្ករក្នុងឈាមឡើងខ្ពស់ វាអាចធ្វើឲ្យខ្សោះជាតិទឹកក្នុងខ្លួន។ ការញ៉ាំទឹកគ្រប់គ្រាន់អាចជួយរាងកាយបញ្ចេញជាតិស្ករដែលលើសតាមទឹកនោមទៀត។ មនុស្សប្រុសគួរតែញ៉ាំទឹក ៣.០៨លីត្រក្នុងមួយថ្ងៃ ខណៈពេលដែលស្រ្តីប្រហែល ២.១៣លីត្រ។
តែ
ការស្រាវជ្រាវបានបង្ហាញថា តែបៃតងមានឥទ្ធិពលវិជ្ជមានចំពោះសុខភាពទូទៅ។ វាក៏អាចជួយបន្ថយសម្ពាធឈាម និងបន្ថយកូឡេស្តេរ៉ុលអាក្រក់ក្នុងឈាមផង។ ការញ៉ាំតែគួរតែអាចបាន ១.៤២លីត្រ ឬ ៦ពែងក្នុងមួយថ្ងៃ ដើម្បីបន្ថយការប្រឈមនឹងជំងឺទឹកនោមផ្អែមប្រភេទទី២ ប៉ុន្តែរឿងនេះក៏ត្រូវការការស្រាវជ្រាវបន្ថែមទៀតដែរ។ សម្រាប់ជម្រើសដើម្បីមានអារម្មណ៍ស្រស់ស្រាយ ចូរបង្កើតតែទឹកកកខ្លួនឯង ដោយការលាយស្លឹកតែ ហើយបន្ថែមក្រូចឆ្មាពីរបីចំណិតជាមួយផង។
កាហ្វេ
ការសិក្សាមួយបានរកឃើញថា ការញ៉ាំកាហ្វេអាចជួយបន្ថយការប្រឈមនឹងជំងឺទឹកនោមផ្អែមប្រភេទទី២។ ការថយចុះនេះនឹងកាន់តែខ្លាំងនៅពេលញ៉ាំបាន ២ ទៅ ៣ពែងក្នុងមួយថ្ងៃ ហើយវាជាការពិតទៀតសម្រាប់អ្នកញ៉ាំបាន ចាប់ពី ៤ពែងឡើងទៅក្នុងមួយថ្ងៃ។ បើសិនជាមិនចូលចិត្តជាតិកាហ្វេអ៊ីនទេ អ្នកអាចជ្រើសរើសកាហ្វេគ្មានជាតិកាហ្វេអ៊ីនបាន ប៉ុន្តែមិនត្រូវបន្ថែមទឹកដោះគោ ក្រែម ឬស្ករឡើយ ព្រោះចាអាចធ្វើឲ្យកើនកាឡូរី និងជាតិស្ករក្នុងឈាមវិញ។
ទឹកបន្លែ
ខណៈពេលដែលទឹកផ្លែឈើ ១០០ភាគរយភាគច្រើនមានជាតិស្ករ ១០០ភាគរយដែរ តែអ្នកអាចសាកល្បងញ៉ាំទឹកប៉េងប៉ោះក្រឡុក ឬបន្លែកិនបាន។ ប៉ុន្តែយកល្អគួរតែកិនខ្លួនឯងនូវបន្លែដូចជា ឃិនឆាយ ឬត្រសក់ ជាមួយនឹងផ្លែបឺរីមួយក្តាប់ដៃដើម្បីបានរសជាតិ វីតាមីន និងជាតិរ៉ែបន្ថែម។
ទឹកដោះគោមានជាតិខ្លាញ់ទាប
ផលិតផលធ្វើពីទឹកដោះគោគួរតែបញ្ចូលទៅក្នុងរបបអាហារប្រចាំថ្ងៃផង។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)វាផ្ទុកទៅដោយវីតាមីន និងជាតិរ៉ែសំខាន់ៗ ប៉ុន្តែវាក៏មានកាបូអ៊ីដ្រាតដែរ។ ដូច្នេះចូរជ្រើសរើសទឹកដោះគោណាដែលគ្មានជាតិផ្អែម ខ្លាញ់ទាប ឬទឹកដោះគោស្រស់។ អ្នកក៏អាចជ្រើសរើសការញ៉ាំទឹកសណ្តែកសៀងបានដែរ៕