នៅពេលដែលអ្នកឆុងទឹកដោះគោឲ្យកូនបៅម្តងៗ មានពេលខ្លះអ្នកអាចឆុងលើសចំនួន។ ដូចនេះនៅពេលដែលវាច្រើនពេក អ្នកអាចទុកវាប៉ុន្មានម៉ោង?(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
នៅពេលដែលទឹកដោះគោនោះកូនមិនទាន់បៅ អ្នកអាចទុកក្នុងសីតុណ្ហភាពធម្មតាបានចំនួន២ម៉ោង បើលើសពី២ម៉ោងគឺមិនអាចឲ្យកូនបៅបានឡើយ ប៉ុន្តែបើអ្នកទុកក្នុងទូរទឹកកកគឺមិនអាចលើសពី២៤ម៉ោងទេ។ ជាងនេះទៅទៀតប្រសិនជាកូនបៅហើយសល់ អ្នកគួរតែចាក់ចោល ដោយមិនគួរទុកឲ្យកូនបៅទៀតនោះទេ ព្រោះវាមានមេរោគច្រើនក្នុងនោះដែលចូលតាមរយៈមាត់របស់កូន។ ម្យ៉ាងទៀតអ្នកគួរតែប្រើទឹកដែលមានសីតុណ្ហភាពចំនួនពី៤០ដល់៥០អង្សាសេដើម្បីឆុង ព្រោះបើអ្នកប្រើសីតុណ្ហភាពខ្ពស់ពេកឆុង ហើយទុកឲ្យត្រជាក់ទើបឲ្យកូនបៅ នោះវានឹងអាចប៉ះពាល់ដល់សុខភាពកូនបាន៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)