ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបក្នុងការមើលដឹងថា ស្វាមីអ្នកស្រឡាញ់អ្នកខ្លាំងឬទេ ក្រោយពេលដែលសម្រាលកូនរួច។ តើមានអ្វីខ្លះទៅ?

1.    នៅពេលដែលចេញពីបន្ទប់សម្រាលភ្លាម បើស្វាមីអ្នករត់មកអោបអ្នកភ្លាម ហើយនិយាយថា នឿយហត់ហើយប្រពន្ធសម្លាញ់ អរគុណច្រើនអូន។ ជាការបញ្ជាក់ថា គេពិតជាទុកអ្នកសំខាន់ ដោយមិនមែនទុកអ្នកគ្រាន់តែជារបស់សម្រាលកូនឲ្យគេទេ។

2.    ប្រសិនជាពេលដែលកើតមកភ្លាម ប្តីអ្នកពរកូនហើយលួចស្រកទឹកភ្នែក នោះមានន័យថា គេទុកគ្រួសារមួយនេះសំខាន់ស្មើនឹងជីវិតរបស់គេ។ ដូចនេះ អ្នកជ្រើសរើសបានស្វាមីដែលត្រូវហើយ។

3.    ប្រសិនជាគេមិនខ្លាចកង្វក់ ហើយជួយផ្លាស់ប្តូរសម្លីអនាម័យឲ្យអ្នកក្នុងពេលយប់ពេលដែលអ្នកមិនប្រយ័ត្នហើយធ្វើឲ្យប្រឡាក់ នោះមានន័យថា គេពិតជាស្រឡាញ់អ្នកខ្លាំង ដោយថែទាំអ្នកបានល្អ។

4.    ប្រសិនជាអ្នកក្រោកឡើងចូលបន្ទប់ទឹក គេដឹងខ្លួន ហើយងើបមកជួយកាន់ដៃអ្នក ខ្លាចអ្នកដួល នោះអ្នករៀបការត្រូវមនុស្សហើយ ព្រោះទោះបីជាអ្នកកើតកូនរួច ក៏គេនៅតែយកចិត្តទុកដាក់ និងបារម្ភពីអ្នកដូចដើមដែរ។

5.    នៅពេលដែលអ្នកពិបាកចិត្តឃើញក្បាលពោះខ្លួនធំ ហើយគេមើលដឹង ដោយចេះនិយាយលួងអ្នកថា គេចូលចិត្តអ្នកមានរាងបែបនឹង មិនចូលចិត្តអ្នកស្គមពេកទេ។ បើគេជាប្តីបែបនេះ អ្នកពិតជារកត្រូវមនុស្សហើយ។

6.    នៅពេលដែលកូនយំនៅពាក់កណ្តាលយប់ ហើយគេជាអ្នកងើបឡើងមកលួងកូន ហើយឆុងទឹកដោះកូនដល់កូន នោះមានន័យថា គេជាប្តីដែលមិនងាយរកបានឡើយ ព្រោះក្រោយពេលដែលធ្វើការហត់ នៅជួយមើលថែទាំកូនពេលយប់ទៀត។ ដូចនេះ ប្រសិនជាគេមានសកម្មភាពទាំងនេះ អ្នកអាចទុកចិត្តបាន ព្រោះគេជាស្វាមីដែលល្អជាទីបំផុត។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង