ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីពេលដែលអ្នកអាចពរទារកទើបតែកើតចេញពីផ្ទះ។ តើគឺជាពេលណាទៅ?(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ជាធម្មតា ក្រោយកូនកើតបាន៣ថ្ងៃ គឺអ្នកត្រូវពរកូនទៅជួសមើលឈាមនៅបាតជើងហើយ។ ដូចនេះ នៅពេលដែលកន្លែងដែលគ្មានខ្យល់ធំ អ្នកអាចពរកូនចេញក្រៅបាន។ លុះដល់ពេលដែលកូនចេញខែ អ្នកអាចពរកូនទៅហាលថ្ងៃបាន ទើបអាចធ្វើឲ្យកូនស្រូបយកខ្យល់អាកាសបរិសុទ្ធ ព្រមទាំងអាចធ្វើឲ្យកូនស្រូបបានកាលស្យូម។ ជាពិសេស អាចបំបាត់ស្បែកលឿងរបស់កូនផងដែរ។ ប៉ុន្តែពេលដែលអ្នកពរកូនចេញក្រៅ អ្នកគួរតែចៀសពីកន្លែងដែលមានមនុស្សច្រើន។ ប្រសិនជាអ្នកចង់ពរកូនទៅផ្លូវឆ្ងាយ អ្នកគួរតែមើលអាកាសធាតុឲ្យបានល្អ ទើបអាចការពារសុខភាពកូនបានយ៉ាងល្អ មិនធ្វើឲ្យកូនងាយឈឺ៕(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)