ក្រោយពេលដែលអ្នកមានផ្ទៃពោះកូនមួយទៀត តើអ្នកអាចបន្តឲ្យកូនមុនបៅដោះអ្នកទៀតទេ?

អ្នកម្តាយដែលមិនអាចឲ្យកូនបន្តបៅដោះអ្នក ពេលដែលមានផ្ទៃពោះកូនទី២ គឺ៖

1.    អ្នកម្តាយដែលធ្លាប់កើតកូនមុនខែ និងអ្នកម្តាយដែលធ្លាប់មានគត៌មិននឹងនរ។

2.    អ្នកម្តាយដែលធ្លាប់កើតកូនច្រើនរួចមកហើយ។

3.    អ្នកម្តាយដែលមានស្បូនមិនប្រក្រតីក្នុងកំឡុងពេលមានផ្ទៃពោះ។

4.    អ្នកម្តាយដែលកំពុងតែញ៉ាំថ្នាំ ដើម្បីឲ្យកូនបង្វិលមកត្រូវកន្លែង។

5.    ទារកក្នុងផ្ទៃកើនទម្ងន់ខុសពីធម្មតា។

6.    អ្នកម្តាយដែលបំបៅទឹកដោះកូន កើតមានអាការៈចេញឈាម។

ក្រៅពីអ្នកម្តាយ៦ប្រភេទខាងលើ និងការហាមពីគ្រូពេទ្យ អ្នកម្តាយអាចបន្តឲ្យកូនបៅទឹកដោះអ្នកបានទោះបីជាអ្នកកំពុងតែពរពោះកូនថ្មីក៏ដោយ ព្រោះទឹកដោះនោះនៅតែអាចផ្តល់សារធាតុចិញ្ចឹមដល់កូនបាន៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង