ការដែលមានជំងឺទឹកនោមផ្អែម មិនមែនមានន័យថា អ្នកត្រូវការអង្គុយលើសាឡុង ឬគេងលើគ្រែជាប់រហូត។ ប៉ុន្តែមុនពេលអ្នកចាប់ផ្តើមកម្មវិធីហាត់ប្រាណ ចូរពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ ខាងក្រោមនេះគឺជារឿងដែលអ្នកគួរតែធ្វើសិនមុនពេលចាប់ផ្តើមកម្មវិធីហាត់ប្រាណ៖
- ពិគ្រោះជាមួយគ្រូពេទ្យអំពីបញ្ហាផ្លូវកាយនានាដូចជា ឈឺទ្រូង ឬបញ្ហាឆ្អឹង ឬសន្លាក់
- ចូរពិគ្រោះជាមួយគ្រូពេទ្យអំពីរបៀបហាត់ប្រាណដែលអាចប៉ះពាល់ដល់ការប្រើប្រាស់ថ្នាំរបស់អញនក
- ចូរតាមដានការវិវត្តន៍របស់ជំងឺទឹកនោមផ្អែមចំពោះការហាត់ប្រាណ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរកំណត់គោលដៅឲ្យបានជាក់លាក់ ដោយធ្វើយ៉ាងណាឲ្យការហាត់ប្រាណគឺជាគម្រោងរស់នៅរបស់អ្នកផង
- ចូរដាក់ទឹក និងអាហារសម្រន់តាមខ្លួនជាប់ និងប្រាកដថា អ្នកបានញ៉ាំបានគ្រប់គ្រាន់៕