ការកង្វះជាតិកាលស្យូមក្នុងឈាម កើតឡើងនៅពេលកម្រិតកាលស្យូមក្នុងឈាមចុះទាប។ ថ្វីបើការកង្វះកាលស្យូមនេះមិនបង្កគ្រោះថ្នាក់ក៏ដោយ តែការកង្វះយូរពេកអាចបបណ្តាលឲ្យខូចធ្មេញ ភ្នែកឡើងបាយ ប្រែប្រួលក្នុងខួរក្បាល ពុកឆ្អឹង និងផលវិបាកធ្ងន់ធ្ងរជាច្រើនទៀត។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)អាការៈញឹកញាប់ដែលបង្កឡើងដោយការកង្វះជាតិកាលស្យូមនេះមានដូចជា៖

  • ឈឺសាច់ដុំ រមួលក្រពើ និងរឹងសាច់ដុំ
  • ស្ពឹក និងឈឺឈៀបៗនៅប្រអប់ដៃ ប្រអប់ជើង ជើង និងជុំវិញមាត់
  • អស់កម្លាំងខ្លាំង និងល្ហិតល្ហៃ
  • ឈឺចាប់ខ្លាំងពេលមករដូវ។

បញ្ហាដែលអាចបង្កឡើងដោយការកង្វះជាតិកាលស្យូមក្នុងឈាមមានដូចជា៖

ពុកឆ្អឹង

ជំងឺពុកឆ្អឹងមានន័យថា កំហាប់ឆ្អឹងមានការថយចុះដែលជាហេតុនាំឲ្យឆ្អឹងស្តើង និងងាយបាក់។ វាអាចបង្កជាការឈឺចាប់ បញ្ហាជំហរាងកាយ និងពិការភាព។ ឆ្អឹងរបស់មនុស្សយើងមាននាទីរក្សាជាតិកាលស្យូម និងត្រូវការកម្រិតខ្ពស់ដើម្បីរក្សាភាពមាំរបស់ឆ្អឹងបាន។ នៅពេលកាលស្យូមចុះទាប រាងកាយនឹងទាញកាលស្យូមពីក្នុងឆ្អឹងវិញ ដូច្នេះវានឹងធ្វើឲ្យឆ្អឹងងាយនឹងមានរបួសបាន។ 

ប្រឈមខ្លាំងនឹងមហារីកពោះវៀនធំ

អ្នកស្រាវជ្រាវបានអះអាងថា កាលស្យូមក្នុងរាងកាយទាប អាចធ្វើឲ្យប្រឈមខ្ពស់នឹងមហារីកពោះវៀនធំ។ ការសិក្សាបានបង្ហាញថា អ្នកដែលមានជាតិកាលស្យូមក្នុងឈាមគ្រប់គ្រាន់មិនសូវប្រឈមនឹងជំងឺដុំសាច់មហារីកក្នុងពោះវៀនធំឡើយ។ ដុំសាច់នេះដោយសារតែកង្វះជាតិកាលស្យូមធ្វើឲ្យមហារីកលូតលាស់។ 

លើសសម្ពាធឈាម

ការកង្វះជាតិកាលស្យូមអាចបណ្តាលឲ្យលើសសម្ពាធឈាមបាន។ ការញ៉ាំកាលស្យូមបានគ្រប់គ្រាន់ក៏អាចជួយបន្ថយ និងរក្សាសម្ពាធឈាមកុំឲ្យឡើងខ្ពស់បានដែរ។

ឆាប់រ៉ាំងរដូវ

ដូចយើងដឹងគ្រប់គ្នាហើយ ការរ៉ាំងរដូវគឺជាពេលវេលាដែលស្រ្តីឈប់មានរដូវទៀតក្រោយពីដល់អាយុរ៉ាំងរដូវហើយ។ ក្នុងពេលរ៉ាំងរដូវ ឆ្អឹងនឹងទៅជាខ្សោយ ហើយត្រូវការកាលស្យូមគ្រប់គ្រាន់ដើម្បីរក្សាភាពរឹងមាំរបស់ឆ្អឹង និងបង្ការការមានរបួសផង។ ស្រ្តីដែលស្ថិតក្នុងដំណាក់កាលនេះគួរតែយកចិត្តទុកដាក់ជាពិសេសចំពោះទម្លាប់ញ៉ាំអាហារដើម្បីទទួលបានកាលស្យូមគ្រប់គ្រាន់វិញ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

អាហារសម្បូរជាតិកាលស្យូមមួយចំនួនមានដូចជា យ៉ាអួ ទឹកដោះគោ បន្លែពណ៌បៃតង និងផ្លែចេក។ អាហារផ្សេងៗទៀតមានដូចជា ក្រូច សណ្តែកសៀង ជាដើម៕