នៅពេលដែលអ្នកមិនប្រយ័ត្ន ហើយញ៉ាំរបស់ខុស ឬមានទម្លាប់ខុស នោះវានឹងងាយធ្វើឲ្យអ្នកចាស់ជាទីបំផុត។ តើមានអ្វីខ្លះដែលធ្វើឲ្យអ្នកចាស់មុនអាយុទៅ?(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- នៅពេលដែលអ្នកអង្គុយយូរ ហើយមិនក្រោកឡើងឈរ នោះអ្នកនឹងងាយចាស់ជាទីបំផុត ថែមទាំងអាចប៉ះពាល់ដល់សុខភាពទៀតផង។ វានឹងធ្វើឲ្យអ្នកមានជំងឺលើសសម្ពាធឈាម ព្រមទាំងជំងឺទឹកនោមផ្អែមផងដែរ។ ដូចនេះអ្នកគួរតែក្រោកឡើងមកឈរចំនួន៥នាទីរាល់មួយម៉ោងម្តង។
- នៅពេលដែលអ្នកគេងមិនគ្រប់ វានឹងធ្វើឲ្យអ្នកងាយចាស់ណាស់។ ដូចនេះអ្នកគួរតែគេងឲ្យគ្រប់៧ម៉ោង។
- នៅពេលដែលអ្នកញ៉ាំស្រាច្រើនក្នុងពេលតែមួយ វានឹងធ្វើឲ្យអ្នកងាយធាត់ ដោយសារតែអាស៊ីតខ្លាញ់នឹងកកជាប់ក្នុងរាងកាយអ្នក។
- នៅពេលដែលអ្នកលាងបន្លែ និងផ្លែឈើមិនស្អាត ហើយយកមកពិសារ វានឹងធ្វើឲ្យអ្នកឆាប់ចាស់ដូចគ្នា។
- នៅពេលដែលអ្នកមិនដែលញ៉ាំម្ទេសសោះ វាក៏អាចធ្វើឲ្យអ្នកឆាប់ចាស់។ ដូចនេះអ្នកគួរតែញ៉ាំម្ទេសខ្លះ ប៉ុន្តែមិនត្រូវពិសារច្រើនឡើយ ព្រោះវាអាចធ្វើឲ្យអ្នកមានអាការៈក្តៅក្នុង។
- អ្នកអាចញ៉ាំកាហ្វេ ឬតែខ្លះរាល់ថ្ងៃ ប៉ុន្តែមិនត្រូវច្រើន នោះអ្នកនឹងមានសម្រស់កាន់តែស្អាត។
- នៅពេលដែលអ្នកមិនចូលចិត្តញ៉ាំទឹក ហើយចូលចិត្តញ៉ាំតែភេសជ្ជៈផ្អែមៗ នោះអ្នកនឹងងាយធាត់ជាទីបំផុត។ ដូចនេះអ្នកគួរតែពិសារទឹកឲ្យបានច្រើនក្នុងមួយថ្ងៃ ទើបស្បែកអ្នកស្អាត។
- អាហារពេលព្រឹកគឺជាអាហារដែលសំខាន់ វាមិនត្រឹមតែធ្វើឲ្យអ្នកមានកម្លាំងធ្វើការងារ ថែមទាំងជួយរក្សាសម្រស់អ្នកទៀតផង។
- អ្នកគួរតែហាលថ្ងៃចំនួន១៥នាទីក្នុងមួយថ្ងៃ ទើបស្បែកអ្នកស្អាត មិនងាយចាស់៕(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)