នៅពេលដែលមានផ្ទៃពោះម្តងៗ អ្នកម្តាយភាគច្រើនតែងគិតពីសំណួរមួយថាតើគួរតែកើតដោយធម្មជាតិ ឬដោយវះកាត់ទៅ? តើមួយណាឈឺជាងមួយណា?(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

សម្រាលដោយវះកាត់

  • ការឈឺទី១ គឺការឈឺមុខរបួសលើពោះដែលទើបតែធ្វើការវះកាត់រួច។ មុខរបួសនេះអាចនឹងជាសះស្បើយយឺត ហើយធ្វើឲ្យអ្នកម្តាយឈឺ និងរមាស់ ដោយមិនអាចអែសបាន ធ្វើឲ្យអ្នកម្តាយពិបាកទ្រាំណាស់។
  • ការឈឺទី២ គឺជាបំពង់នោមដែលដាក់ឲ្យអ្នកម្តាយបត់ជើងតូចក្រោយវះកាត់រួច។ បំពង់នោមមួយនេះ អាចធ្វើឲ្យអ្នកម្តាយពិបាកទ្រាំណាស់ ថែមទាំងអាចឈឺទៀតផង។ 
  • ការឈឺទី៣ គឺជាការឈឺពេលស្បូនបើក ដើម្បីបញ្ចេញឈាមកង្វក់ដែលមានក្នុងរាងកាយអ្នកម្តាយចំនួន៩ខែឲ្យចេញមកក្រៅអស់ ទើបសុខភាពអ្នកម្តាយអាចរឹងមាំវិញ។ 

សម្រាលដោយធម្មជាតិ  

  • ការឈឺទី១ គឺការឈឺពេលស្បូនបើកធំ ដើម្បីសម្រាលកូនចេញមក។ ការឈឺនេះ គឺឈឺខ្លាំង ទើបអាចធ្វើឲ្យកូនចេញមកបាន។
  • ការឈឺទី២ គឺក្រោយពេលសម្រាលរួច ទៅបត់ជើងតូច ឬធំ ធ្វើឲ្យអ្នកម្តាយឈឺពិបាកទ្រាំខ្លាំងណាស់៕(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)