ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរាសីរបស់ឆ្នាំទាំង១២ក្នុងថ្ងៃនេះ ថែមទាំងបង្ហាញអ្នកពីរបៀបនាំទ្រព្យរបស់ពួកគេផងដែរ ដោយបង្ហាញតាមពណ៌ និងលេខ។ ឆ្នាំទាំង១២ អាចប្រើពណ៌ និងលេខទាំងនេះ ដើម្បីបង្កើនលាភរបស់ខ្លួន។ តើមានអ្វីខ្លះទៅ?
ឆ្នាំជូត
ថ្ងៃនេះ រាសីអ្នកគឺមធ្យម ដោយអ្នករាងពិបាករកបានលុយបន្តិច។ ពណ៌សំណាង គឺពណ៌ស្វាយ។ លេខសំណាង គឺលេខ២។
ឆ្នាំឆ្លូវ
ថ្ងៃនេះ រាសីអ្នកគឺធ្លាក់ចុះណាស់ ដោយអ្នកអាចរងសម្ពាធការងារខ្ពស់។ ពណ៌សំណាង គឺពណ៌ត្នោត។ លេខសំណាង គឺលេខ២។
ឆ្នាំខាល
ថ្ងៃនេះ រាសីអ្នកគឺមធ្យម ដោយមិនគួរចំណាយធំពេកនោះទេ។ ពណ៌សំណាង គឺពណ៌ខៀវ។ លេខសំណាង គឺលេខ៣។
ឆ្នាំថោះ
ថ្ងៃនេះ រាសីអ្នកគឺមធ្យម ដោយអ្នកមិនគួរបណ្តាក់ទុនអ្វីដែលថ្មីនោះទេ។ ពណ៌សំណាង គឺពណ៌លឿងខ្ចី។ លេខសំណាង គឺលេខ៨។
ឆ្នាំរោង
ថ្ងៃនេះ រាសីអ្នកគឺមធ្យម ដោយអ្នកគួរតែសន្សំខ្លះ ទើបអាចចាយបានយូរ។ ពណ៌សំណាង គឺពណ៌មាស។ លេខសំណាង គឺលេខ១។
ឆ្នាំម្សាញ់
ថ្ងៃនេះ រាសីអ្នកគឺធ្លាក់ចុះណាស់ ដោយពិបាកមានលុយចូលមកណាស់។ ពណ៌សំណាង គឺពណ៌ស។ លេខសំណាង គឺលេខ១។
ឆ្នាំមមី
ថ្ងៃនេះ រាសីអ្នកគឺធ្លាក់ចុះណាស់ ដោយពិបាកជោគជ័យទាំងស្នេហា និងការងារ។ ពណ៌សំណាង គឺពណ៌បៃតង។ លេខសំណាង គឺលេខ១។
ឆ្នាំមមែ
ថ្ងៃនេះ រាសីអ្នកគឺមធ្យម ដោយមានផ្កាយសំណាងជួយអ្នកខ្លះ។ ពណ៌សំណាង គឺពណ៌លឿង។ លេខសំណាង គឺលេខ៥។
ឆ្នាំវក
ថ្ងៃនេះ រាសីអ្នកគឺមធ្យម ដោយអ្នកអាចទទួលបានផលក្រោយរវល់ច្រើនរួច។ ពណ៌សំណាង គឺពណ៌ខ្មៅ។ លេខសំណាង គឺលេខ៧។
ឆ្នាំរកា
ថ្ងៃនេះ រាសីអ្នកគឺមធ្យម ដោយអ្នកអាចសុំគំនិតអ្នកដទៃ ដើម្បីទទួលបានផល។ ពណ៌សំណាង គឺពណ៌ប្រផេះ។ លេខសំណាង គឺលេខ២។
ឆ្នាំច
ថ្ងៃនេះ រាសីអ្នកគឺបង្គួរ ដោយអាចមានចំណូលចូលមកបាន។ ពណ៌សំណាង គឺពណ៌ផ្ទៃមេឃ។ លេខសំណាង គឺលេខ០។
ឆ្នាំកុរ
ថ្ងៃនេះ រាសីអ្នកគឺមធ្យម ដោយមិនគួរក្អេងក្អាងពេកនោះទេ ទើបមិនបាត់បង់។ ពណ៌សំណាង គឺពណ៌ស។ លេខសំណាង គឺលេខ៦៕