មានកូនក្មេងមួយចំនួន ពេលយប់ម៉ោង១១ ឬ១២ហើយ គេនៅតែមិនព្រមគេងទៀត។ តើអ្នកម្តាយគួរតែលួងបែបណា ទើបកូនអាចឆាប់ចូលគេងទៅ?(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- អ្នកម្តាយគួរតែកំណត់ម៉ោងគេងឲ្យកូនពេលដែលគេមានអាយុក្រោយ៣ខែ ដោយអ្នកម្តាយគួរតែសាងទម្លាប់គេងឲ្យគេ ទើបគេមិនរករឿងក្នុងពេលយប់។ នៅពេលដែលដល់ម៉ោងគេង គួរតែឲ្យកូនគេង មិនគួរអូសបន្លាយពេលវេលាឡើយ។ ប្រសិនជាអ្នកម្តាយអាចកំណត់ម៉ោងបានត្រឹមត្រូវ ហើយជួយកូនឲ្យរក្សាទម្លាប់ល្អក្នុងការគេងនេះ អ្នកម្តាយនឹងអាចគេងលក់ស្រួលក្នុងពេលយប់ផងដែរ។
- ប្រសិនជាកូនរករឿងក្នុងពេលយប់ អ្នកម្តាយអាចឲ្យកូនបៀរក្បាលដោះជ័របាន ដើម្បីជួយធ្វើឲ្យអារម្មណ៍កូនអាចស្ងប់បាន នោះកូននឹងអាចគេងលក់ស្រួល។ ប៉ុន្តែអ្នកម្តាយគួរតែជ្រើសរើសក្បាលដោះជ័រដែលល្អ ទើបមិនធ្វើឲ្យខូចសុខភាពកូនបាន។
- ប្រសិនជាកូនមិនព្រមគេងក្នុងពេលយប់ អ្នកម្តាយអាចចាក់ចម្រៀងដែលធ្វើឲ្យកូនអាចគេងលក់ស្រួលបាន។ នៅពេលដែលកូនស្តាប់យូរៗទៅ កូននឹងអាចគេងលក់បានយ៉ាងលឿន ដោយមិនបន្តរករឿងអ្នកម្តាយក្នុងពេលយប់ឡើយ៕(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)