ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលធ្វើឲ្យភ្នែកកូនលូតលាស់បានល្អ ថែមទាំងអាចធ្វើឲ្យរោមភ្នែកកូនវែងទៀតផង។ តើមានអ្វីខ្លះទៅ?(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកម្តាយអាចពិសារពងមាន់ ឬបន្លែដែលមានពណ៌ក្រហម ឬលឿង។ ក្នុងបន្លែពណ៌នេះមានផ្ទុកវីតាមីនអេ។ នៅពេលដែលរាងកាយខ្វះវីតាមីនអេ នឹងធ្វើឲ្យភ្នែកកូនលូតលាស់មិនបានល្អឡើយ។ ដូចនេះ អ្នកម្តាយអាចបរិភោគបន្លែដែលមានពណ៌នេះ ទើបភ្នែកកូនអាចភ្លឺបាន។
- អ្នកម្តាយក៏គួរតែបរិភោគបន្លែ និងផ្លែឈើដែលមានវីតាមីនBផងដែរ។ នៅពេលដែលរាងកាយខ្វះវីតាមីនB នឹងធ្វើឲ្យភ្នែកខ្លាចពន្លឺ ដោយពេលដែលឃើញពន្លឺ អាចធ្វើឲ្យភ្នែកឈឺ ឬរមាស់។ ដូចនេះ ក្នុងពេលមានផ្ទៃពោះ អ្នកម្តាយគួរតែស្រូបយកវីតាមីនB ជាពិសេសវីតាមីនB2តែម្តង ទើបអាចធ្វើឲ្យភ្នែកកូនលូតលាស់បានល្អ។ អាហារដែលមានផ្ទុកវីតាមីនB មានដូចជា ពងក្រហម ពពួកសណ្តែក បន្លែពណ៌បៃតង ព្រមទាំងគ្រាប់ធញ្ញជាតិ៕(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)