ការឈឺចាប់ប្រអប់ជើងអាចបណ្ដាលមកពីការដើរ ការរត់ ឬឡើងជណ្ដើរច្រើនពេកខុសធម្មតា។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែកុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីវិធីងាយៗបំបាត់អាការៈហើមឈឺជើង និងកជើង ៖
១. ប្រេងល្ង
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាប្រអប់ជើងជាមួយប្រេងល្ងឱ្យបានយ៉ាងហោចណាស់ ៣ ដងក្នុងមួយថ្ងៃជាការស្រេច។
២. ត្រាំជើងជាមួយទឹកក្ដៅនិងទឹកត្រជាក់
ជាដំបូងត្រាំជើងជាមួយទឹកត្រជាក់សម្រាប់រយៈពេល ៥ នាទីសិន សឹមត្រាំជើងជាមួយទឹកក្ដៅឧណ្ហៗម្ដង។ ផ្លាស់ប្ដូរគ្នាបែបនេះរាល់ ៥ នាទីម្ដងដើម្បីសម្រួលចរន្តឈាមហូរត្រង់ផ្នែកនេះនៃរាងកាយ។
៣. ម្សៅ baking soda
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅ Baking soda កន្លះពែង ឬ ៨ ស្លាបព្រាបាយក្នុងទឹកក្ដៅ ១ ចានគោមធំ។ កូរឱ្យសព្វ សឹមប្រើប្រាស់ទឹកល្បាយនេះត្រាំជើងសម្រាប់រយៈពេលពី ១៥ ទៅ ២០ នាទី។
៤. ទឹកកក
ភាពត្រជាក់ជួយបំបាត់អាការៈឈឺចាប់ឆាប់រហ័ស។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែរុំទឹកកកពីរបីដុំក្នុងក្រណាត់ស្អាតមួយ រួចស្អំលើប្រអប់ជើងដែលឈឺ។ រូបមន្តនេះក៏ជួយបំបាត់ការហើមផងដែរ។
៥. ម៉ាស្សា
ការម៉ាស្សាជួយសម្រួលដល់លំហូរឈាមបន្ថយអាការៈហើមឈឺចាប់គួរឱ្យកត់សម្គាល់៕