ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាការៈដែលអាចប្រាប់អ្នកម្តាយបានថា អ្នកម្តាយជិតដល់ពេលសម្រាលកូនហើយ។ តើមានអ្វីខ្លះទៅ?(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. នៅពេលដែលពោះរបស់អ្នកម្តាយចាប់ផ្តើមមានលក្ខណៈប្រែប្រួល ដោយទម្រង់ពោះប្រែជារាងតូចជាងមុន មានន័យថា អ្នកជិតដល់ពេលកើតហើយ។ ដូចនេះ អ្នកគួរតែត្រៀមលក្ខណៈឲ្យបានល្អ ហើយប្រយ័ត្នឲ្យបានខ្ពស់ ទើបកូនអាចចេញមកប្រកបដោយសុវត្ថិភាព។
  2. នៅពេលដែលអ្នកម្តាយប្រែជាដកដង្ហើមស្រួលជាងមុន ហើយញ៉ាំបានជាងមុន អាចប្រាប់អ្នកម្តាយថា ក្នុងមួយអាទិត្យខាងមុខ អ្នកនឹងអាចដល់ពេលសម្រាលកូនបាន។ ដូចនេះ អ្នកម្តាយគួរតែប្រុងប្រយ័ត្នឲ្យបានខ្ពស់ ទើបអាចកើតកូនបានយ៉ាងរលូន។
  3. នៅពេលដែលស្បូនអ្នកចាប់ផ្តើមបើក នឹងធ្វើឲ្យអ្នកចាប់ផ្តើមឈឺពោះតិចៗ។ ប៉ុន្តែនៅពេលដែលបើកធំ អ្នកនឹងអាចឈឺពោះរាងខ្លាំង។ ដូចនេះ អ្នកគួរតែទៅមន្ទីរពេទ្យឲ្យបានទាន់ពេល ទើបកូនអាចកើតចេញមកដោយសុវត្ថិភាព៕(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)