ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ឆ្នាំមមី

បុគ្គលឆ្នាំមមី អាយុកាន់តែច្រើន ទ្រព្យកាន់តែធំ។ ប៉ុន្តែក្នុងពេលវ័យក្មេង មិនសូវមានផលចូលឡើយ ព្រោះលាភមិនសូវឡើងខ្ពស់។ នៅពេលដែលគេចាស់ទៅ នឹងមានលុយក្នុងឃ្លាំងច្រើន ធ្វើឲ្យគេអាចរស់នៅបានយ៉ាងល្អ។

ឆ្នាំឆ្លូវ

មនុស្សដែលកើតក្នុងឆ្នាំឆ្លូវ ធ្វើការអ្វីសុទ្ធតែគិតច្បាស់ ទើបបញ្ចេញជាសកម្មភាព។ ជាពិសេស គេជាបុគ្គលដែលសង្កេតបានល្អិតល្អន់ណាស់ ហើយតែងប្រឹងប្រែងខ្លាំងជានិច្ច មិនងាយបោះបង់ចោលឡើយ។ ជាហេតុដែលធ្វើឲ្យគេអាចទទួលបានផលក្នុងពេលដែលមានអាយុច្រើន។

ឆ្នាំខាល

អ្នកដែលកើតក្នុងឆ្នាំខាល លាភល្អតែងតាមជិតខ្លួនជានិច្ច។ មិនថាគេធ្វើការអ្វីទេ សុទ្ធតែម៉ត់ចត់ ហើយតស៊ូជានិច្ច។ ជាហេតុដែលធ្វើឲ្យការងារ និងមុខរបរអាចដំណើរការទៅមុខបានយ៉ាងរលូន។ ដូចនេះ ក្នុងពេលវ័យចាស់នឹងមិនខ្វះលុយចាយឡើយ៕(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)