សម្រាប់ការក្រហាយដើមទ្រូងម្តងម្កាល ថ្នាំបន្សាបអាស៊ីតក្រពះអាចជួយដោះស្រាយបញ្ហានេះបានខ្លះដែរ។ ប៉ុន្តែការលេបថ្នាំបន្សាបអាស៊ីតពីមួយថ្ងៃទៅមួយថ្ងៃមិនមែនជារឿងល្អឡើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)វាគឺជាពេលវេលាមួយដែលអ្នកត្រូវឈប់ពឹងផ្អែកទៅលើថ្នាំបន្សាបអាស៊ីតក្រពះទៀត និងទៅជួបពេទ្យនៅពេលដែលអ្នកសម្គាល់ឃើញអាការៈព្រមានដូចខាងក្រោមនេះ៖
- ការក្រហាយដើមទ្រូងមិនព្រមស្រួលបួលវិញក្រោយពីលេបថ្នាំបន្សាបអាស៊ីតរួច
- កំពុងតែមានអាការៈក្រពះមិនកិនអាហាររាល់ថ្ងៃ
- ចង្អោ ឬក្អួត
- លាមកមានឈាម ឬខ្មៅ
- ឈឺពោះបែបរមួលៗ ឬហើមពោះ
- ឈឺចាប់នៅខ្នង ចំហៀង ឬតំបន់ពោះ
- ឈឺក្រពះដែលជាប់ទាក់ទងនឹងការក្តៅខ្លួន(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ពិបាកដកដង្ហើម ឬឈឺទ្រូង៕