សណ្តែកដីផ្ទុកទៅដោយជីវជាតិសំខាន់ៗជាច្រើនដែលអាចជួយឲ្យមានសុខភាពកាន់តែល្អ។ សណ្តែកដីមានប្រយោជន៍ចំពោះសុខភាពច្រើនណាស់ ដោយសារតែវាផ្ទុកទៅដោយខ្លាញ់ផ្តល់សុខភាព ប្រូតេអ៊ីន ជាតិសរសៃ ប៉ូតាស្យូម ផូស្វ័រ វីតាមីន B និងម៉ាញ៉េស្យូម។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)រាល់អាស៊ីតអាមីណេទាំង ២០ក៏មានមានក្នុងសណ្តែកដីនេះដែរ ដែលធ្វើឲ្យវាក្លាយទៅជាជម្រើសដ៏ល្អបំផុតក្នុងការបង្កើនមុខងារប្រព័ន្ធភាពស៊ាំ។
ការញ៉ាំសណ្តែកដីមានជាប់ទាក់ទងនឹងការថយចុះការស្លាប់ និងការស្លាប់ដោយសារតែជំងឺបេះដូងសរសៃឈាមលើមនុស្សស្បែកខ្មៅមានចំណូលទាប និងមនុស្សប្រុសស្រីជនជាតិចិនដែលកំពុងតែរស់នៅក្នុងទីក្រុងសៀងហៃ។ អ្នកស្រាវជ្រាវបានបន្ថែមថា សណ្តែកដីសម្បូរទៅដោយជីវជាតិដូចជា អាស៊ីតខ្លាញ់ Unsaturated Fat ជាតិសរសៃ វីតាមីន Phenolic Antioxidants, Arginine និង Phytochemical ផ្សេងៗទៀត ដែលវាសុទ្ធសឹងតែមមានប្រយោជន៍ចំពោះសុខភាពបេះដូងសរសៃឈាម។
សណ្តែកដីសម្បូរទៅដោយជាតិម៉ាញ៉េស្យូម ដែលវាសំខាន់សម្រាប់ការផលិតថាមពលរបស់សាច់ដុំ។ វាក៏ជាប្រភពដ៏ល្អមួយនៃវីតាមីន E ដែលអាចការពារកោសិកាពីសម្ពាធអុកស៊ីតកម្មបានដែរ។ ជីវជាតិសំខាន់ៗផ្សេងទៀតក្នុងអាហារនេះគឺ Folate, Copper, Phosphorus និងជាតិសរសៃ ដែលជាជួយដល់ការរំលាយអាហារ ដែលមានប្រយោជន៍ចំពោះស្រ្តីមានផ្ទៃពោះ។ ក្រៅពីនេះសណ្តែកដីក៏សម្បូរទៅដោយសារធាតុ Niacin និង Manganese ដែលអាចការពារអ្នកពីជំងឺជាច្រើនប្រភេទថែមទៀត។
ជាតិសរសៃដែលមានក្នុងសណ្តែកដីនឹងជួយដល់ការរំលាយអាហារ ព្រមទាំងសម្រួលដល់ចលនារបស់ពោះវៀន។ វានឹងផ្តល់ការការពារប្រឆាំងនឹងជំងឺបេះដូង ព្រមទាំងពង្រឹងដល់របត់ឈាមរត់ផងដែរ។ សណ្តែកដីក៏ជាប្រភពដ៏ធំមួយនៃអង់ទីអុកស៊ីដង់ដែលជួយអ្នកក្នុងការបន្ថយការប្រឈមនឹងជំងឺមហារីក តាមរយៈការទប់ស្កាត់រ៉ាឌីកាលសេរី។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)រឿងនេះនឹងទប់ស្កាត់ការលូតលាស់របស់កោសិកាមហារីកក្នុងរាងកាយ។ សមត្ថភាពប្រឆាំងនឹងមហារីករបស់សណ្តែកដីក៏ត្រូវអរគុណដល់វត្តមានរបស់ជាតិដែក Folate កាលស្យូម និងជាតិស័ង្គសីដែរ៕