ខ្ទឹមស ដែលត្រូវបានប្រជាជនខ្មែរយើងយកមកធ្វើជាគ្រឿងផ្សំធ្វើម្ហបូបយ៉ាងឈ្ងុយឆ្ងាញ់នោះ ត្រូវបានគេរកឃើញថាមានប្រយោជន៍ចំពោះសុខភាពយ៉ាងច្រើន។ អ្នកស្រាវជ្រាវជាច្រើនយល់ស្របថា ខ្ទឹមសអាចជួយបន្ថយការប្រឈមនឹងជំងឺមហារីកច្រើនប្រភេទ ជំងឺបេះដូងសរសៃឈាម និងជំងឺទឹកនោមផ្អែម។ វាក៏ត្រូវបានគេរកឃើញថា ជំរុញដល់ការចងចាំបានដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ប្រយោជន៍ទាំងនេះបានមកពីសារធាតុ Allyl Sulfide ដែលមានក្នុងខ្ទឹមស។ គ្រប់ពេលដែលអ្នកដំ ឬហាន់វាតូចៗ វានឹងបញ្ចេញសារធាតុ Organosulfur ដែលផ្តល់ប្រយោជន៍ដល់សុខភាពយ៉ាងច្រើន។
ជួយសម្រួលដល់សម្ពាធឈាម
យោងទៅតាមការសិក្សាជាច្រើនបានឲ្យដឹងថា ការញ៉ាំខ្ទឹមសមួយឬពីរកំប៉ឹសក្នុងមួយថ្ងៃគឺគ្រប់គ្រាន់ក្នុងការគ្រប់គ្រងសម្ពាធឈាមហើយ។ តាមពិតទៅ អ្នកក៏អាចញ៉ាំខ្ទឹមសកាន់តែច្រើនដែរបើសិនជាសម្ពាធឈាមកាន់តែខ្ពស់។ បើសិនជាអ្នកមិនចូលចិត្តក្លិន ឬរសជាតិខ្ទឹមសទេ អ្នកក៏អាចញ៉ាំជាថ្នាំបំប៉នខ្ទឹមសបានដែរ។
បន្ថយការប្រឈមនឹងជំងឺបេះដូង
ការញ៉ាំខ្ទឹមសជាទៀងទាត់ អាចបន្ថយកម្រិតកូឡេស្តេរ៉ុលអាក្រក់ ដែលយើងទាំងអស់គ្នាដឹងថា ជាកត្តាប្រឈំមុខដ៏សំខាន់នៃជំងឺបេះដូង។ ប៉ុន្តែការស្រាវជ្រាវបានបង្ហាញថា វាមិនមានឥទ្ធិពលអ្វីទៅលើកូឡេស្តេរ៉ុលល្អឡើយ។
ផ្តល់ការការពារពីភាពភ្លេចភ្លាំង
អាហារប្រភេទនេះផ្ទុកទៅដោយអង់ទីអុកស៊ីដង់ដែលអាចបង្ការ ឬពន្យាពេលការកើតជំងឺភ្លេចភ្លាំងពេលចាស់ជរា និងភាពភ្លេចភ្លាំងដោយសារតែជំងឺពាក់ព័ន្ធ។ វានឹងបង្កើនយន្តការណ៍ការការពាររបស់រាងកាយក្នុងការប្រឆាំងនឹងការខូចខាតដោយសារអុកស៊ីតកម្ម និងបង្កើនអង់ហ្ស៊ីមអង់ទីអុកស៊ីដង់ក្នុងខ្លួនមនុស្ស។
ជួយសម្រកទម្ងន់
ខ្ទឹមសពង្រឹងដល់សុខភាពនៃការរំលាយអាហារ និងជួយដល់ការច្រោះជាតិពុលពីក្នុងរាងកាយវិញ។ វានឹងជំរុញដល់ចលនាពោះវៀនកាន់តែល្អ និងបន្ថយការចាលជាតិទឹកក្នុងខ្លួន។ បើសិនជាអ្នកបញ្ចូលអាហារច្រោះជាតិពុលនេះទៅក្នុងរបបអាហារប្រចាំថ្ងៃ អ្នកពិតជានឹងស្រកទម្ងន់ក្នុងកម្រិតមួយមានសុខភាពល្អជាមិនខាន។
បង្កើនសុខភាពស្បែក និងសក់
ខ្ទឹមសផ្តល់នូវការការពារពីឥទ្ធិពលរបស់រ៉ាឌីកាលសេរី។ វាក៏បន្ថយការបាត់បង់កូឡាជែន ដែលនាំឲ្យបាត់បង់ភាពយឺតរបស់ស្បែកផងដែរ។ តាមពិតទៅ ទោះបីជាលាបខ្ទឹមសលើស្បែកក៏អាចជួយប្រឆាំងនឹងការបង្ករោគដោយមេរោគផ្សិត និងបំបាត់បញ្ហាជំងឺស្បែកដូចជា តាអក អីបានដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ក្រៅពីនេះ វាគឺជាអាហារច្រោះជាតិពុលរបស់ឈាម ហើយការញ៉ាំវាជាទៀងទាត់ អាចជួយការពារការកើតមុនថែមទៀត។ វាអាចជួយអ្នកកុំឲ្យកើតជំងឺទឹកស៊ីជើងដែរ៕