ភាគច្រើននៃពួកយើងប្រហែលជាមិនដឹងទេថារបបអាហារក៏ជះឥទ្ធិពលយ៉ាងខ្លាំងទៅលើសម្រស់ផងដែរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើអាហារអ្វីខ្លះជួយទប់ស្កាត់ការឡើងមុន? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហាដែលមានប្រសិទ្ធភាពប្រឆាំងរោគមុន ៖
១. អាហារសម្បូរជាតិសសៃ
ក្រៅពីធ្វើឱ្យការរំលាយអាហារកាន់តែប្រសើរឡើងហើយនោះ ជាតិសសៃក៏ជួយរារាំងការរលាកទប់ស្កាត់ការឡើងមុនផងដែរ។ ដូច្នេះដើម្បីកម្ចាត់និងទប់ស្កាត់មុនចូរព្យាយាមរួមបញ្ចូលអាហារសម្បូរជាតិសសៃក្នុងរបបអាហារប្រចាំថ្ងៃ។
២. អាហារសម្បូរជាតិស័ង្កសី
ស័ង្កសីជាជាតិរ៉ែចាំបាច់មួយដែលរាងកាយត្រូវការដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំប្រយុទ្ធប្រឆាំងរាល់បាក់តេរី រួមទាំងប្រភេទដែលបង្កឱ្យមានការឡើងមុន។
៣. ប្រេងដូង
ជាអាហារដ៏ល្អសម្រាប់រាងកាយនិងស្បែក ពិសេសជួយទប់ស្កាត់ការឡើងមុន។ នេះក៏ព្រោះតែប្រេងដូងមានផ្ទុកអាស៊ីតខ្លាញ់មធ្យមនិងអាស៊ីត lauric ព្រមទាំងលក្ខណៈសម្បត្តិប្រឆាំងការរលាក។
៤. បន្លែបៃតង
ជាប្រភពដ៏ប្រសើរនៃសារធាតុម៉ង់កាណែស វីតាមីន C និងវីតាមីន A ដែលចាំបាច់សម្រាប់សុខភាពស្បែកចៀសផុតបញ្ហាមុន។
៥. ផ្លែបឺរ
ផ្លែឈើនេះមានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់ល្អ monounsaturated ដែលជួយរក្សាជាតិសំណើមនៃស្បែកបានយ៉ាងប្រសើរ ខណៈដែលស្នាមជ្រីវជ្រួញ ក៏ដូចជាមុនងាយនឹងលេចឡើងចំពោះស្បែកស្ងួតពេកដូចគ្នា។ លើសពីនេះទៅទៀតជាតិខ្លាញ់ monounsaturated ក៏ជួយអោយរាងកាយអាចស្រូបសារធាតុចិញ្ចឹម និងវីតាមីនផ្សេងៗដែលស្បែកត្រូវការបានពេញលេញផងដែរ។ វីតាមីន B នៃផ្លែបឺរក៏មានលក្ខណៈសម្បត្តិប្រឆាំងការរលាកដែលទប់ស្កាត់បញ្ហាមុនគួរឱ្យកត់សម្គាល់។
៦. ដំឡូងជ្វា
ជាប្រភពដ៏ប្រសើរបំផុតមួយនៃវីតាមីន A ឬសារធាតុ beta-carotene ដែលរក្សាភាពក្មេងវ័យនៃស្បែក។ វីតាមីន A ជួយកម្ចាត់មុននិងទប់ស្កាត់ស្នាមជ្រីវជ្រួញ។
៧. ផ្លែម្នាស់
មានផ្ទុកអង់ស៊ីមម្យ៉ាងហៅថា bromelain ដែលប្រយុទ្ធប្រឆាំងទប់ស្កាត់ការរលាកនៃស្បែក រួមទាំងបញ្ហាមុន៕