ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីខោអាវ២ប្រភេទដែលអ្នកមិនគួរឲ្យកូនស្លៀកពាក់។ តើមានអ្វីខ្លះទៅ?

  1. អ្នកមិនគួរឲ្យកូនទើបតែកើតស្លៀកខោឡើយ ដោយឲ្យស្លៀកតែខោទឹកនោមបានហើយ ព្រោះកូនអាចនឹងនោមច្រើន។ នៅពេលដែលអ្នកស្លៀកខោឲ្យកូន នឹងពិបាកក្នុងការផ្លាស់ប្តូរខោទឹកនោមខ្លាំងណាស់ ហើយកូនក៏អាចប្រឈមមុខនឹងគ្រោះថ្នាក់ដែរ ព្រោះឆ្អឹងកូននៅខ្ចី។
  2. អ្នកម្តាយក៏មិនគួរឲ្យកូនស្លៀកពាក់ខោអាវដែលជាប់ដល់បាតជើងដែរ ព្រោះឆ្អឹងជើងកូនកំពុងតែស្ថិតក្នុងដំណាក់កាលលូតលាស់។ ប្រសិនជាអ្នកម្តាយស្លៀកពាក់ខោអាវបែបនេះឲ្យកូន នឹងអាចធ្វើឲ្យជើងកូនខូចទ្រង់ទ្រាយបាន។ ដូចនេះ អ្នកម្តាយគួរតែប្រយ័ត្នពីខោអាវ២នេះ ទើបមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់កូន៕