ជាមួយនឹងការផ្ទុះវីរុសកូរ៉ូណាថ្មី បានធ្វើឲ្យមានការកើតជាសំណួរមួយថា តើដៃដែលលាងជាមួយទឹកអាកុលលាងដៃរួចអាចរក្សាភាពស្អាតមេរោគយូរប៉ុណ្ណាទៅ? យោងទៅតាម CDC បានឲ្យដឹងថា មធ្យោបាយដ៏ល្អបំផុតក្នុងការបង្ការវីរុសគឺការប្រើប្រាស់ទឹកអាកុលលាងដៃដែលមានជាតិអាកុលយ៉ាងហោចណាស់ ៦០ភាគរយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ប៉ុន្តែតើវាមានប្រសិទ្ធភាពយូរប៉ុណ្ណាទៅ?
ទឹកអាកុលលាងដៃមិនមានប្រសិទ្ធភាពរយៈពេលយូរឡើយ ដូច្នេះការលាងសម្អាតដៃជាមួយសាប៊ូ និងទឹកគួរតែជាជម្រើសដំបូងគេសម្រាប់មនុស្សគ្រប់គ្នា។ មែនហើយ ទឹកអាកុលលាងដៃគឺជាមធ្យោបាយងាយស្រួលមួយ ហើយអាចជំនួយសាប៊ូ និងទឹកបាន។ ការលាងសម្អាតដៃមានន័យថា ជាការលាងជម្រះមេរោគចេញពីដៃ ខណៈពេលដែលទឹកអាកុលលាងដៃអាចសម្លាប់មេរោគទាំងអស់នៅលើប្រអប់ដៃបាន។ ប៉ុន្តែកាលណាអ្នកប៉ះពាល់នឹងកន្លែងមានមេរោគទៀត ដៃនៅតែប្រឡាក់ដដែល។ ដូច្នេះមិនខ្វល់ថាអ្នកលាងដៃនឹងសាប៊ូ ឬទឹកអាកុលលាងដៃទេដើម្បីសម្អាត់មេរោគទេ គឺវាអាចជួយឲ្យដៃស្អាតបានច្រើនជាងពីរនាទីអីដែរ។ ដូច្នេះមុនពេលអ្នកសម្រេចចិត្តញ៉ាំអ្វីមួយ ឬប៉ះពាល់មុខ អ្នកត្រូវតែលាងសម្អាតដៃម្តងទៀត ដោយមិនខ្វល់ថាអ្នកបានលាងសម្អាតដៃទើបតែ ១០នាទីមុននោះទេ។
ខណៈពេលដែលកំពុងប្រើប្រាស់ទឹកអាកុលលាងដៃ ចូរប្រាកដថា អ្នកបានលាងដៃគ្រប់ចន្លោះទាំងអស់ និងត្រដុសដៃលើគ្នារហូតដល់វាមានអារម្មណ៍ស្ងួត។ នៅពេលដៃមើលឃើញគគ្រិច មានន័យថា ទឹកលាងដៃរបស់អ្នកមិនមានប្រសិទ្ធភាពឡើយ។
ដើម្បីលាងសម្អាតដៃបានយ៉ាងល្អ ចូរលាងដៃជាមួយសាប៊ូ និងទឹកហើយត្រដុសលើគ្នាយ៉ាងហោចណាស់ ២០វិនាទី និងប្រាកដថា អ្នកបានលាងចន្លោះម្រាមដៃ និងខ្នងដៃរួចហើយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)មិនត្រូវភ្លេចលាងសម្អាតនៅក្រោមក្រចកផង៕