បើសិនជាអ្នកគេងមិនលក់ អ្នកពិតជាមានជម្រើសច្រើនជាងការអង្គុយសង្ងំគេងថែមទៀត។ យ៉ាងណាមិញ ខាងក្រោមនេះគឺជាការណែនាំខ្លះដើម្បីជួយអ្នកក្នុងការគ្រប់គ្រងការគេងមិនលក់៖(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ចូរផ្លាស់ប្តូររបៀបរស់នៅដូចជា ការកាត់បន្ថយការញ៉ាំជាតិកាហ្វេអ៊ីន និងរៀបចំកាលវិភាគេងឲ្យបានទៀងទាត់
- ប្រើវិធីព្យាបាលអាកប្បកិរិយា មានន័យថា អ្នកត្រូវការសិក្សាអំពីវិធីសាស្រ្តបន្ធូរអារម្មណ៍ និងបន្ថយភាពតានតឹងក្នុងពេលគេង
- ចូរពិគ្រោះជាមួយគ្រូពេទ្យអំពីការប្រើថ្នាំតាមវេជ្ជបញ្ជាដើម្បីជួយដល់ការគេង(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ខនៈពេលដែលមានថ្នាំជំនួយនៃការគេងច្រើនប្រភេទក៏ដោយ ក៏អ្នកគួរតែយកវាមកពិភាក្សាជាមួយគ្រូពេទ្យសិនដែរ៕