ប្រអប់ជើង ជាពិសេសក្រចកជើង និងចន្លោះម្រាមជើងគឺងាយនឹងមានបញ្ហាទឹកស៊ីជើង ឬហៅម៉្យាងទៀតថា ការបង្ករោគដោយមេរោគផ្សិតណាស់។ រឿងនេះអាចបង្កជាការរមាស់នៅម្រាមជើង និងក្រចកជើងទៅជាក្រាស ពុកផុយ និងប្រែពណ៌ក្រចកបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ អ្នគអាចបង្ការការបង្ករោគផ្សិតនៅប្រអប់ជើងបានតាមរយៈវិធីដូចខាងក្រោមនេះ៖
- ចូរប្រុងប្រយ័ត្ន និងឧស្សាហ៍លាងសម្អាតប្រអប់ជើង ជាពិសេសចូរប្រាកដថា អ្នកបានជូតជើងរហូតដល់ស្ងួតហើយ
- បើសិនជាអ្នកត្រូវការដើរក្នុងកន្លែងប្តូរសម្លៀកបំពាក់ ឬកន្លែងងូតទឹកសាធារណៈ ចូរពាក់ស្បែកជើងផ្ទាត់ ឬស្បែកជើងសម្រាប់ងូតទឹកផង
- ចូរផ្លាស់ប្តូរស្រោមជើង និងស្បែកជើងច្រើនជាងម្តងក្នុងមួយថ្ងៃ ជារៀងរាល់ថ្ងៃ
- ចូរកាត់ក្រចកជ៖ងឲ្យស្មើល្អ និងខ្លីល្មម
- ចូរប្រាកដថា ស្បែកជើងអ្នកមិនតឹងពេកទេ
- ចូរពាក់ស្រោមជើងធ្វើពីសរសៃអំបោះ និងស្រោមជើងដែលអនុញ្ញាតិឲ្យស្បែកមានខ្យល់ដកដង្ហើមបាន
- ចូរប្រើទឹកសម្លាប់មេរោគឧបករណ៍កាត់ក្រចកក្រោយពីប្រើប្រាស់រួច។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ជាមួយគ្នានេះដែរ ចូរចៀសវាងការប៉ូលាក្រចកជើងដែលមានអាការៈរបស់ជំងឺទឹកស៊ីជើងហើយ៕