ជំងឺរលាកពោះវៀនប្រភេទ Crohn’s Disease អាចបណ្តាលឲ្យផ្នែកកង់ៗនៃផ្លូវក្រពះពោះវៀនទាំងមូលទៅជាហើមបាន។ រឿងនេះអាចបង្កជាការឈឺចាប់ និងធ្វើឲ្យរាកជាញឹកញាប់។ ការហើម និងជាលិកាសម្លាកអាចបង្កជាផលវិបាកដ៏គ្រោះថ្នាក់ជាច្រើនដូចជា ស្ទះក្នុងពោះវៀនជាដើម។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ ផលវិបាកបន្ថែមទៀតរបស់ជំងឺនេះអាចមានដូចជា៖
- ដំបៅប្រភេទបូសអន្ទង់ ដែលកើតក្នុងពោះវៀនតូច ហើយអាចមានរន្ធចេញស្បែកខាងក្រៅបាន
- កង្វះអាហារូបត្ថម្ភ ឬកង្វះវីតាមីន
- កង្វះគ្រាប់ឈាម
- បើកើតឡើងលើក្មេងវិញ វាអាចធ្វើឲ្យការលូតលាស់មានសភាពយឺត(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- មានបញ្ហាឆ្អឹងរួមទាំងពុកឆ្អឹងផង៕