មានការរំពឹងទុកជាច្រើនអំពីថាតើវីតាមីនឌីអាចការពារឬជួយដល់ការរស់រានមានជីវិតរបស់អ្នកជំងឺកូវីដ១៩ ហើយការស្រាវជ្រាវថ្មីពីរបានបង្ហាញពីការផ្សារភ្ជាប់គ្នា។

ការស្រាវជ្រាវដំបូងដែលត្រូវបានចេញផ្សាយនៅក្នុងAging Clinical and Experimental Research ។

អ្នកស្រាវជ្រាវអង់គ្លេសបានរកឃើញថាការឆ្លងនិងការស្លាប់ដោយកូវីដ ១៩ គឺខ្ពស់ជាងនៅក្នុងប្រទេសដែលប្រជាជនមានកម្រិតវីតាមីន D ទាបដូចជាអ៊ីតាលីនិងអេស្ប៉ាញបើប្រៀបធៀបទៅនឹងបណ្តាប្រទេសនៅអឺរ៉ុបខាងជើង ដែលកំរិតវីតាមីន D ជាមធ្យមខ្ពស់ជាង។

អ្នកស្រាវជ្រាវបានពន្យល់ថាប្រជាជននៅអឺរ៉ុបខាងត្បូងអាចមានសារធាតុពណ៌ងងឹតដែលកាត់បន្ថយការសំយោគវីតាមីន D ចំណែកឯប្រជាជននៅតាមបណ្តាប្រទេសនៅអឺរ៉ុបខាងជើងទទួលទានប្រេងថ្លើមនិងវីតាមីន D បន្ថែម៕