ចំពោះអ្នកដែលមានបញ្ហាគេងមិនលក់នៅពេលយប់ អាចដោះស្រាយបានហើយ។ អ្នកគ្រាន់តែបរិភោគផ្លែឈើទាំងនេះ នោះអ្នកនឹងអាចគេងលក់យ៉ាងស្រួល។ តើមានអ្វីខ្លះទៅ?(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

  1. អ្នកអាចញ៉ាំចេកបាន ព្រោះវាមានសារធាតុដែលអាចជួយកែសម្រួលដំណេករបស់អ្នកបាន។ ជាហេតុដែលធ្វើឲ្យអ្នកអាចគេងលក់ដល់ពេលព្រឹក។
  2. សាឡាត ជាបន្លែដែលអ្នកគួរតែបរិភោគ ព្រោះវាអាចនិយាយបានថាជាថ្នាំសណ្តំ ដែលអាចជួយបន្ធូរខួរក្បាលអ្នក។ ដូចនេះ អ្នកនឹងអាចឆាប់គេងលក់នៅពេលយប់។
  3. ផ្លែឈើរី ក៏ជាផ្លែឈើដែលអាចជួយអ្នកឲ្យគេងលក់ស្រួលដូចគ្នា។
  4. នៅក្នុងឈីស មានកាល់ស្យូម ដែលអាចជួយធ្វើឲ្យអ្នកអាចចូលគេងបានយ៉ាងលឿនជាមិនខាន។
  5. ម្នាស់ នឹងធ្វើឲ្យអ្នកដែលមានអាការៈគេងមិនលក់ ទៅជាគេងលក់បានយ៉ាងលឿនជាទីបំផុត៕(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)