ការឈឺខ្នងដែលកើតឡើងលើកូនក្មេងមិនមែនជារឿងធម្មតាទេ ហើយវាអាចជាសញ្ញាមួយដែលបញ្ជាក់ថា មានអ្វីធ្ងន់ធ្ងរកើតឡើងដែរ។ កូនអ្នកគួរតែយកទៅជួបពេទ្យបើសិនជាគេរអ៊ូរទាំអំពីការឈឺខ្នងជាមួយនឹងអាការៈដូចខាងក្រោមនេះ៖
- ស្រកទម្ងន់ ឬកំពុងតែក្តៅខ្លួន
- ខ្សោយ ឬស្ពឹកៗ
- ពិបាកដើរ
- ការឈឺចាប់ដែលកើតឡើងនៅលើជើងទាំងសងខាង
- មានការពិបាកលើការបត់ជើងតូច ឬធំ
- ការឈឺចាប់នោះរំខានដល់ការគេង៕