ការទៅជួបពេទ្យធ្មេញពិនិត្យជាទៀងទាត់ និងសម្អាតធ្មេញជាប្រចាំ គឺជារឿងសំខាន់មួយក្នុងពេលមានផ្ទៃពោះ។ យ៉ាងណាមិញ ខាងក្រោមនេះគឺជារឿងដែលស្រ្តីមានផ្ទៃពោះគួរតែធ្វើដើម្បីសុខភាពមាត់ធ្មេញ៖(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ចូរប្រើប្រាស់ថ្នាំដុសធ្មេញដែលមានជាតិហ្ល័រអូរ៉ាយ និងទទួលស្គាល់ពីសមាគមន៍សុខភាពមាត់ធ្មេញត្រឹមត្រូវ ដើម្បីសម្អាតធ្មេញយ៉ាងហោចណាស់ពីរដងជារៀងរាល់ថ្ងៃ។ ចូរប្រើអំបោះសម្អាតចន្លោះធ្មេញយ៉ាងហោចណាស់ម្តងក្នុងមួយថ្ងៃផងដែរ
- ចូរញ៉ាំអាហារផ្តល់ជីវជាតិ ផ្តល់សុខភាព និងញ៉ាំអាហារសម្រន់មានជាតិផ្អែម ឬខ្លាញ់តិចតួចបំផុត
- ចូរឲ្យពេទ្យធ្មេញពិនិត្យធ្មេញជាទៀងទាត់
- ចូរពិគ្រោះជាមួយពេទ្យធ្មេញអំពីការប្រើប្រាស់ទឹកខ្ពុរមាត់សម្លាប់មេរោគ
- ចូរពិគ្រោះបញ្ហាគ្រប់យ៉ាងជាមួយពេទ្យធ្មេញដូចជា ការឈាមអញ្ចាញធ្មេញ ហើមអញ្ចាញធ្មេញ ឬក្រហមអញ្ចាញធ្មេញ
- បើសិនជាអ្នកចាញ់កូន ចូរលាងសម្អាតមាត់ជាមួយនឹងល្បាយនៃម្សៅដុតនំ មួយស្លាបព្រាកាហ្វេ ជាមួយនឹងទឹក។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ចូរចៀសវាងការដុសធ្មេញក្រោយក្អួតរួចដើម្បីបង្ការការប៉ះពាល់ធ្មេញជាមួយនឹងនឹងអាស៊ីតក្រពះកាន់តែច្រើនទៀត៕