ស្លឹកម្រុំឬហៅថា Moringa Oleifera គឺជារុក្ខជាតិដ៏អស្ចារ្យមួយដែលប្រជាជនខ្មែរយើងចំណាំតែយកវាធ្វើជាសម្លរកកូរយ៉ាងឆ្ងាញ់។ យ៉ាងណាមិញ ឆ្លងកាត់ការសិក្សាស្រាវជ្រាវជាច្រើនបានឲ្យដឹងថា រុក្ខជាតិមួយនេះមានប្រយោជន៍ចំពោះសុខភាពច្រើនគួរសមដែរ ដោយក្នុងនោះក៏មានសុខភាពក្រពេញប្រូស្តាតដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
គ្រាប់ផ្លែម្រុំ និងស្លឹករបស់វាសម្បូរទៅដោយសារធាតុផ្ទុក Sulfur ឬហៅថា Glucosinolates ដែលមាននាទីប្រឆាំងនឹងជំងឺមហារីក។ តាមការសិក្សាក្នុងបំពង់ពិសោធន៍បានបញ្ជាក់ថា សារធាតុ Glucosinolates ដែលយកចេញពីគ្រាប់ដើមម្រុំប្រហែលជាទប់ស្កាត់ការលូតលាស់របស់កោសិកាមហារីកក្រពេញប្រូស្តាតរបស់មនុស្សបាន។
វាក៏ត្រូវបានគេប៉ាន់ស្មានឃើញថា ម្រុំអាចជួយបង្ការការរីកធំខុសធម្មតារបស់ក្រពេញប្រូស្តាត (Benign Prostate Hyperplasia, BPH) ដែឡវាកើតឡើងជាញឹកញាប់លើមនុស្សប្រាស់ពេលអាយុកាន់តែច្រើន និងបង្កជាការពិបាកនោម។ ក្នុងការសិក្សាមួយ សត្វកណ្តុរដែលត្រូវបានចាក់បញ្ចូលសារធាតុចម្រាញចេញពីស្លឹកម្រុំមុនពេលចាក់អ័រម៉ូនតេស្តូស្តេរ៉ូនរាល់ថ្ងៃរយៈពេល ៤សប្តាហ៍ដើម្បីជំរុញឲ្យមានជំងឺ BPH តែលទ្ធផលបានបង្ហាញថា សារធាតុដែលចម្រាញ់ចេញពីស្លឹកម្រុំមានប្រសិទ្ធភាពបន្ថយទម្ងន់របស់ក្រពេញប្រូស្តាតយ៉ាងគួរឲ្យកត់សម្គាល់។
ក្រៅពីនេះ សារធាតុចម្រាញ់ចេញពីស្លឹកម្រុំក៏អាចបន្ថយចំនួនសារធាតុ Prostate-Specific Antigen ដែលជាប្រូតេអ៊ីនម៉្យាងផលិតចេញពីក្រពេញប្រូស្តាត។ កាលណាវត្តមានប្រូតេអ៊ីននេះកាន់តែខ្ពស់ អាចជាសញ្ញារបស់ជំងឺមហារីកក្រពេញប្រូស្តាតហើយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ទោះបីជាយ៉ាងណាក៏ដោយ អ្វីដែលគេរកឃើញមួយទៀតគឺថា រុក្ខជាតិមួយនេះអាចបន្ថយកម្រិតអ័រម៉ូនតេស្តូស្តេរ៉ូន។ កាលណាអ័រម៉ូននេះចុះទាប អាចនឹងទៅបន្ថយចំណង់ផ្លូវភេទ និងភាពរឹងរសប់លិង្គ រហូតដល់បាត់បង់ទំហំសាច់ដុំ និងបង្កជាការបាក់ទឹកចិត្តបាន៕