ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីស្ថានភាព៤ដែលបង្ហាញអ្នកម្តាយថា ទឹកភ្លោះរបស់គេមិនខ្វះនោះឡើយ។ តើមានអ្វីខ្លះទៅ?(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- នៅពេលដែលអ្នកម្តាយមានអារម្មណ៍ល្អ។ ប្រសិនជាទឹកភ្លោះអ្នកមិនគ្រប់ កូនក្នុងផ្ទៃនឹងអាចខ្វះអុកសីសែនសម្រាប់ដកដង្ហើម ដោយធ្វើឲ្យអ្នកគេងមិនលក់ ហើយពិបាកបរិភោគអាហារផ្សេងៗ។ ប៉ុន្តែបើទឹកភ្លោះអ្នកគ្រប់ អ្នកនឹងមិនកើតមានអាការៈគេងមិនលក់ និងញ៉ាំមិនបានឡើយ។
- នៅពេលដែលកូនក្នុងផ្ទៃតែងកម្រើកត្រូវពេល នោះបង្ហាញថាទឹកភ្លោះអ្នកគ្រប់សម្រាប់ឲ្យកូនដកដង្ហើមស្រួល។ ប៉ុន្តែប្រសិនជាកូនមិនសូវកម្រើក ហើយធ្វើចលនាផ្តេសផ្តាស នោះមានន័យថាទឹកភ្លោះអ្នកកំពុងខ្វះ។
- ជាធម្មតា ចង្វាក់បេះដូងរបស់កូនអាចលោតពី១២០ដល់១៦០ដងរាល់វិនាទី។ ដូចនេះ បើចង្វាក់បេះដូងនោះលោតតិចជាងនឹង អ្នកគួរតែប្រយ័ត្នពីការខ្វះទឹកភ្លោះ ទើបមិនធ្វើឲ្យកូនខ្វះអុកស៊ីសែនក្នុងការដកដង្ហើម៕(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)