ខ្វល់ចិត្តនឹងបញ្ហាឧស្សាហ៍ឡើងមុនមែនទេ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗដើម្បីកម្ចាត់មុន ៖

១. បង្កើនការទទួលទានជាតិសសៃ

ក្រៅពីធ្វើឱ្យការរំលាយអាហារកាន់តែប្រសើរឡើងហើយនោះ ជាតិសសៃក៏ជួយរារាំងការរលាកទប់ស្កាត់ការឡើងមុនផងដែរ។ ដូច្នេះដើម្បីកម្ចាត់និងទប់ស្កាត់មុនចូរព្យាយាមរួមបញ្ចូលអាហារសម្បូរជាតិសសៃក្នុងរបបអាហារប្រចាំថ្ងៃ។

២. ប្រើប្រាស់ប្រទាលកន្ទុយក្រពើ

មិនត្រឹមតែមានផ្ទុកលក្ខណៈសម្បត្តិប្រឆាំងការរលាកប៉ុណ្ណោះទេ ប៉ុន្តែក៏អាចផ្ដល់ភាពត្រជាក់និងបំបាត់ការឈឺចាប់រមាស់គួរឱ្យកត់សម្គាល់។ ប្រទាលកន្ទុយក្រពើក៏កាត់បន្ថយស្នាមសំលាកដែលបន្សល់ពីការឡើងមុន ហើយអ្នកនឹងទទួលបានស្បែកស្រស់ស្អាតភ្លឺរលោង។

៣. កាត់បន្ថយការទទួលទានស្ករ

មូលហេតុចម្បងបំផុតមួយដែលបណ្ដាលឱ្យស្បែកឡើងមុន គឺដោយសារការទទួលទានស្ករច្រើនពេក។ នេះក៏ព្រោះតែការទទួលទានអាហារផ្អែមៗជះឥទ្ធិពលទាំងលើកម្រិតនៃជាតិស្ករក្នុងឈាមនិងអ័រម៉ូន។

៤. រមៀត

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅរមៀតជាមួយទឹកផ្លែម្នាស់ស្រស់រហូតដល់ក្លាយជាល្បាយខាប់ៗ។ លាបល្បាយលើតំបន់ស្បែកដែលទទួលរងផលប៉ះពាល់។ ទុកចោលសម្រាប់រយៈពេលពី ២ ទៅ ៣ នាទីសិនសឹមលាងសម្អាតចេញឱ្យសព្វ។

៥. ទទួលទានអាហារសម្បូរជាតិស័ង្កសី

ស័ង្កសីជាជាតិរ៉ែចាំបាច់មួយដែលរាងកាយត្រូវការដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំប្រយុទ្ធប្រឆាំងរាល់បាក់តេរី រួមទាំងប្រភេទដែលបង្កឱ្យមានការឡើងមុន។

៦. ប្រេងអូលីវ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាប្រេងអូលីវថ្នមៗលើតំបន់ស្បែកដែលទទួលរងផលប៉ះពាល់រហូតដល់ជ្រាបចូល។ ជ្រលក់កន្សែងស្អាតមួយក្នុងទឹកក្ដៅឧណ្ហៗ ហើយជូតប្រេងដែលលើសចេញ។ សម្អាតមុខជាមួយទឹកត្រជាក់ក្រោយរយៈពេល ៥ នាទី៕