ស្នាមខ្មៅក្រោមក្លៀកគឺជាកង្វល់សម្រាប់នារីគ្រប់រូប វាតែងតែកើតឡើងក្រោយពេលដែលអ្នកដករោមក្លៀករួច។ ខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីវិធីបំបាត់មួយចំនួនដែលអាចជួយអ្នកបាន។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. អ្នកអាចយកដំឡូងបារាំងចិតជាបន្ទះស្តើង បន្ទាប់មកយកមកជូតក្រោមក្លៀកបាន។
  2. អ្នកអាចយកត្រសក់ ឬដំឡូងបារាំងទៅកិនឱ្យម៉ត់ ហើយលាយជាមួយទឹកក្រូចឆ្មារបន្តិច បន្ទាប់មកយកមកលាបក្រោមក្លៀករយៈពេលកន្លះម៉ោងទើបលាងចេញ។
  3. អ្នកក៏អាចយកក្រូចឆ្មារមកចិតឱ្យក្រាស់ ហើយយកមកជូតនៅក្រោមក្លៀកក៏បានដែរ បន្ទាប់មកលាងចេញ នោះវានឹងជួយឱ្យក្លៀកអ្នកស។
  4. អ្នកអាចយកទឹកដោះគោចំនួន២ស្លាបព្រា ទឹកដោះគោជូរចំនួន១ស្លាបព្រាលាយជាមួយម្សៅមី១ស្លាបព្រា បន្ទាប់មកយកមកលាប ហើយទុករយៈពេល១៥នាទីទើបលាងចេញ នោះស្បែកអ្នកនឹងទន់រលោង។
  5. អ្នកអាចយកទឹកខ្មេះលាយជាមួយម្សៅស្រូវអង្ករ ហើយយកមកលាបក្រោមក្លៀកចំនួន១០ទៅ១៥នាទី ទើបយកទឹកក្តៅអ៊ុនៗមកលាងវាចេញជាការស្រេច៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)