ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ឆ្នាំមមែ
ឆ្នាំមមែ ជាបុគ្គលដែលមានចិត្តល្អ ថែមទាំងរស់រាយរាក់ទាក់។ ជាពិសេស គេជាមនុស្សដែលចេះគិតដល់អ្នកដទៃ ដោយធ្វើឲ្យមានអ្នកគោរពស្រឡាញ់ច្រើន។ ចាប់ពីពេលនេះទៅ លាភអ្នកនឹងប្រែជាល្អ ដោយធ្វើឲ្យហើប៉ាវខោអ្នកគ្មានកន្លែងសម្រាប់ទុកលុយឡើយ។
ឆ្នាំវក
ឆ្នាំវក មានខួរក្បាលរស់រវើក និងមានប្រាជ្ញាខ្ពស់។ គេជាបុគ្គលដែលបំពេញការងារបានល្អណាស់ ដោយចេះបត់បែនតាមកាលៈទេសៈ។ ជាពិសេស គេមិនចេះបណ្តោយឲ្យខ្លួនគេធ្លាក់ក្នុងបញ្ហាយូរឡើយ។ ជាហេតុដែលធ្វើឲ្យប្រាក់ដែលគេរកបានគឺគ្មានកន្លែងសម្រាប់ទុកដាក់នោះឡើយ។
ឆ្នាំឆ្លូវ
ឆ្នាំឆ្លូវ មានចិត្តស្មោះត្រង់ និងមានចិត្តទូលាយ។ ជាពិសេស ក្នុងពេលថ្មីៗនេះ មិនថាគេធ្វើអ្វីទេ សុទ្ធតែមានទ្រព្យចូលមកទាំងអស់។ ជាហេតុដែលធ្វើឲ្យគេអាចប្រមូលបានផលធំខ្លាំងចូលមកក្នុងឃ្លាំង៕(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)