ប្រសិនជាអ្នកមិនចង់ឲ្យដើមទ្រូងអ្នកយារធ្លាក់ អ្នកគួរតែចៀសពីទម្លាប់ទាំងនេះ។ តើមានអ្វីខ្លះទៅ?

1. អ្នកមិនគួរគេងផ្កាប់លើតុការងារ ឬនៅមុខកុំព្យូទ័រទេ ព្រោះបើអ្នកគេងថ្ងៃត្រង់បែបនេះក្នុងរយៈពេលយូរ នឹងធ្វើឲ្យដើមទ្រូងអ្នកមិនស្អាតឡើយ។ ម្យ៉ាងទៀត នៅពេលយប់ក៏អ្នកមិនគួរគេងផ្កាប់ដែរ ដោយអ្នកគួរតែគេងបែបធម្មតា ទើបអាចរក្សាសុដន់អ្នកស្អាតបាន។

2. នៅពេលដែលអ្នកដើរ គួរតែដើរឲ្យត្រង់ មិនគួរកោងខ្នងទេ ព្រោះបើខ្នងកោងក្នុងរយៈពេលយូរ ដើមទ្រូងអ្នកនឹងមិនស្អាតឡើយ ដោយអាចធ្លាក់បាន។ ដូចនេះ ពេលដើរគួរតែដើរពើងទ្រូង ទើបអាចរក្សាសុដន់អ្នកឲ្យស្អាតបាន។

3. ប្រសិនជាអ្នកតែងតែមិនញ៉ាំអាហារ ឬពិសារតិច ដើម្បីរក្សារាងស្អាត អ្នកនឹងកាន់តែអាក្រក់ ហើយអាក្រក់មុនគេគឺផ្នែកដើមទ្រូងតែម្តង ដោយអាចប្រែជាតូចបាន។ ដូចនេះ អ្នកមិនគួរតមអាហារពេកនោះទេ ដោយបរិភោគតាមធម្មតា ទើបអាចស្រូបយកសារធាតុចិញ្ចឹមបានគ្រប់គ្រាន់ ដើម្បីទ្រទ្រង់រាងកាយ និងដើមទ្រូងអ្នកឲ្យស្អាតបាន។

4. នៅពេលដែលអ្នកងូតទឹកក្តៅក្នុងសីតុណ្ហភាពដែលក្តៅខ្លាំង នោះសុដន់អ្នកនឹងអាចប្រែប្រួល ដោយប្រែជាយារធ្លាក់ មិនតឹងណែនដូចមុនឡើយ។ ដូចនេះ ប្រសិនជាអ្នកមិនចង់ឲ្យដើមទ្រូងអ្នកខូច អ្នកគួរតែចៀសពីទម្លាប់ទាំង៤នេះ ដើម្បីរក្សាទ្រូងអ្នកឲ្យស្អាតដូចដើម៕