សម្រាប់អ្នកមានជំងឺទឹកនោមផ្អែម ការតាមដានជាតិស្ករក្នុងឈាមគឺជារឿងសំខាន់ណាស់។ ចំនួនជាតិស្ករក្នុងឈាមត្រូវបានគ្រប់គ្រងដោយអ័រម៉ូនមួយឈ្មោះថា អាំងស៊ុយលីន។ សម្រាប់អ្នកជំងឺទឹកនោមផ្អែម រាងកាយពួកគេមិនត្រឹមតែមិនមានអាំងស៊ុយលីនគ្រប់គ្រាន់ទេ តែក៏មិនអាចផលិតអាំងស៊ុយលីនបានល្អដែរ ដែលជាហេតុនាំឲ្យជាតិស្ករក្នុងឈាមឡើងខ្ពស់។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការលើសជាតិស្ករក្នុងឈាមអាចបង្កជាការខូចខាតដល់សរីរាង្គជាច្រើន ប្រឈមការគាំងបេះដូង ជំងឺតម្រងនោម និងបញ្ហាថ្លើមបើសិនជាមិនបានព្យាបាលទេ។ ការតាមដានជាតិស្ករក្នុងឈាមជាប់អាចជួយគ្រប់គ្រងជំងឺ និងបង្ការផលវិបាកជំងឺនេះបាន។ សព្វថ្ងៃនេះការធ្វើតេស្តស្ករក្នុងឈាមបានក្លាយទៅជារឿងកាន់តែងាយស្រួលថែមទៀត។ អ្នកអាចធ្វើតេស្តមើលជាតិស្ករក្នុងឈាមគ្រប់ពេលទាំងអស់ដោយវិធីសាមញ្ញៗ។
ពេលដែលត្រូវធ្វើតេស្តជាតិស្ករក្នុងឈាម
អ្នកអាចធ្វើតេស្តបែបនេះបានច្រើនដងក្នុងមួយថ្ងៃដើម្បីតាមដានការឡើងចុះៗរបស់ស្ករក្នុងឈាម ប៉ុន្តែវាពិតជារឿងសំខាន់ដែលត្រូវពិគ្រោះជាមួយគ្រូពេទ្យអំពីភាពញឹកញាប់របស់ជំងឺនេះ។ អាស្រ័យទៅតាមបញ្ហាសុខភាព គ្រូពេទ្យនឹងប្រាប់ថាតើអ្នកគួរតែធ្វើតេស្តស្ករក្នុងឈាមញឹកញាប់ប៉ុណ្ណា។ អ្នកអាចធ្វើវាក្នុងពេល៖
- មុនពេលបាយ និងអាហារសម្រន់
- មុនពេល និងក្រោយពេលហាត់ប្រាណ
- មុនពេលចូលគេងពេលយប់
ជាមួយគ្នានេះដែរ ចូរពិគ្រោះជាមួយគ្រូពេទ្យអំពីមធ្យមភាគនៃជាតិស្ករក្នុងឈាម។ គ្រូពេទ្យក៏នឹងប្រាប់អ្នកអំពីកម្រិតខ្ពស់បំផុត និងទាបបំផុតអាស្រ័យទៅតាមប្រភេទជំងឺទឹកនោមផ្អែម អាយុ ស្ថានភាពមានផ្ទៃពោះ ផលវិបាកជំងឺ និងសុខភាពទូទៅ។ យោងទៅតាម American Diabetes Association (ADA) ជាតិស្ករក្នុងឈាមជាទូទៅ មុនពេលបាយគួរតែនៅចន្លោះពី ៨០ ទៅ ១៣០មីលីក្រាមក្នុងមួយដេស៊ីលីត្រឈាម ឬក្រោយបាយរួចពីរម៉ោង ត្រូវតិចជាង ១៨០មីលីក្រាមក្នុងមួយដេស៊ីលីត្រឈាម។
គួរតែធ្វើតេស្តបែបណាទើបត្រឹមត្រូវ?
- ចូរលាងសម្អាតដៃ និងសម្ងួតដៃឲ្យស្ងួតល្អ
- ដាក់ស្ទិចតេស្តក្នុងម៉ាស៊ីន
- ដាក់ម្ជុរក្នុងម៉ាស៊ីនបាញ់ចុងម្រាមដៃ ហើយបាញ់ចុងម្រាមមដៃឲ្យចេញឈាម
- បន្តក់ឈាមចូលទៅក្នុងស្ទិចជាប់នឹងម៉ាស៊ីន
- រងចាំពីរបីវិនាទីដើម្បីម៉ាស៊ីនចេញលទ្ធផល
ការធ្វើតេស្តដោយខ្លួនឯងនេះអាចបង្កជាការប្រឈមមុខខ្លះដែរដូចជា៖
- ត្រូវបាញ់ចុងម្រាមដៃច្រើនដង
- ហូរឈាមច្រើន
- ធីងធោង ឬខ្យល់គ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- មានកំណកឈាមក្រោមស្បែក
- មានការបង្ករោគ៕