ប្រសិនជាសាច់ញាតិរបស់អ្នកមានទម្លាប់ខាងក្រោមនេះ អ្នកគួរតែចៀសឲ្យឆ្ងាយ ដោយមិនគួររាប់អានទេ។ តើមានប្រភេទណាខ្លះទៅ?(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកមិនគួររាប់អានជាមួយបងប្អូនដែលពុំសូវមានទំនាក់ទំនងជាមួយអ្នកក្នុងពេលធម្មតា ហើយបែរជាមកខ្ចីលុយអ្នកនៅពេលមានអាសន្នឡើយ។ ជាពិសេស ពេលខ្ចីលុយហើយ បែរជាឈប់ទាក់ទងនឹងអ្នក ហើយតែងតែគេសវេសពីការសងប្រាក់វិញ។ បងប្អូនបែបនេះ នឹងអាចនាំអន្តរាយមកអ្នកនៅថ្ងៃណាមួយជាមិនខាន។
- អ្នកមិនគួររាប់អានជាមួយបងប្អូនដែលនៅមុខអ្នកធ្វើផ្សេង ហើយពីក្រោយនិយាយដើមអ្នកហុយឡើយ។ បងប្អូនបែបនេះ ជាមនុស្សដែលមិនមានចិត្តស្មោះចំពោះអ្នកឡើយ។
- បងប្អូនដែលចូលចិត្តអួតអាងគ្នា ក៏ជាសាច់ញាតិដែលអ្នកគួរតែចៀសឲ្យឆ្ងាយដែរ។ មនុស្សបែបនេះ ជាបុគ្គលដែលមើលឃើញតែប្រយោជន៍ខ្លួននោះទេ ដោយតែងតែធ្វើឲ្យខ្លួនល្អជាងអ្នកដទៃជានិច្ច។
- បងប្អូនដែលចូលចិត្តនិយាយដើមគ្នាទៅវិញទៅមកក៏ជាបុគ្គលដែលអ្នកមិនគួររាប់អាននោះទេ ព្រោះគេនឹងអាចធ្វើឲ្យបងប្អូនដទៃទៀតស្អប់អ្នក ហើយកើតមានជម្លោះនឹងគ្នាដោយសារតែមាត់គ្មានគម្របរបស់ពួកគេ។
- បងប្អូនដែលចូលចិត្តមើលងាយអ្នកដទៃ ជាសាច់ញាតិដែលអ្នកគួរតែចៀស។ គេនឹងអាចជាន់អ្នកនៅពេលដែលអ្នកអន់ជាងគេ ឬមិនស្មើគេ៕(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)