ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអត្ថប្រយោជន៍នៃខ្ញីខ្ចី។ តើមានអ្វីខ្លះទៅ?(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- នៅពេលដែលអ្នកឈឺធ្មេញ អ្នកអាចចិតខ្ញីចំនួនមួយដុំតូច រួចយកមកខាំនៅកន្លែងដែលឈឺនោះ។ អ្នកនឹងអាចមានអាការៈធូរស្រាល ដោយមិនសូវឈឺទៀតទេ។
- នៅពេលដែលខោអាវរបស់អ្នកប្រឡាក់ឈាម ដោយបន្សល់ទុកស្នាម ឬប្រឡាក់ទឹកដោះគោរបស់កូននៅពេលដែលគេក្អែរដោយលាងមិនចេញ អ្នកអាចយកខ្ញីនេះមកត្រដុសនៅកន្លែងប្រឡាក់នោះ។ ក្រោយពេលដែលត្រដុសរួច អ្នកអាចយកវាទៅបោកទឹកចេញ នោះវានឹងអាចបាត់ស្នាមប្រឡាក់ទាំងនោះបានយ៉ាងងាយ។
- នៅពេលដែលដៃរបស់អ្នកមិនប្រយ័ត្ន ហើយមុតត្រូវចេញឈាម អ្នកអាចយកខ្ញីកិនឲ្យម៉ត់ រួចបិតនៅកន្លែងចេញឈាម។ ដូចនេះវានឹងអាចបាត់បាន។ ប៉ុន្តែប្រសិនជាមុខរបួសនោះធំ ហើយឈាមច្រើន អ្នកគួរតែទៅមន្ទីរពេទ្យជាបន្ទាន់៕(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)