ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីបុគ្គល៣ដែលអាចកំណត់វាសនាអ្នកថាក្រ ឬមាន។ តើមាននរណាខ្លះទៅ?(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- បុគ្គលទី១ គឺឪពុកម្តាយ។ នៅពេលដែលមាតាបិតាអប់រំកូនបានល្អ ដោយអប់រំកូនអាចទ្រាំនឹងការលំបាក អាចប្រឈមមុខនឹងបញ្ហា ដោយអាចប្រឹងប្រែងដើរទៅមុខ នោះកូនធំឡើង នឹងមានអនាគតភ្លឺស្វាង ដោយគ្មានឧបសគ្គអ្វីអាចផ្ទួលរលំគេបានឡើយ។
- បុគ្គលទី២ គឺអ្នកដែលសហការរកស៊ីជាមួយអ្នក។ បើគេជាមនុស្សដែលមានសមត្ថភាពខ្ពស់ មានចរិតល្អ មានភាពស្មោះត្រង់ នោះមុខរបររបស់អ្នកនឹងអាចដំណើរការល្អ ដោយផលចំណេញដែលអ្នកអាចទទួលបានគឺមិនទាបឡើយ។
- បុគ្គលទី៣ គឺប្តី ឬប្រពន្ធអ្នក។ ប្រសិនជាគេជាមនុស្សល្អ ចេះយល់ចិត្តអ្នក មិនអត្មានិយម មានចិត្តស្មោះត្រង់ នោះអនាគតរបស់អ្នកទាំងពីរនឹងល្អខ្លាំងណាស់ ដោយអាចរស់នៅប្រកបដោយសុភមង្គល ហើយក៏មិនខ្វះលុយចាយដែរ៕(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)