ការខ្ទាំខួរក្បាលគឺជាការមានរបួសទៅលើខួរក្បាលដោយសារតែក្បាលប៉ះទង្គិចនឹងរបស់រឹង។ វាធ្វើឲ្យក្បាល និងខួរក្បាលងាកទៅខាងក្រោយយ៉ាងលឿន ដែលជាហេតុនាំឲ្យមានការប្រែប្រួលសារធាតុគីមីក្នុងខួរក្បាលកើតឡើង។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) វាអាចនឹងពិបាកកំណត់ថា នរណាម្នាក់មមានបញ្ហាខ្ទាំខួរក្បាលណាស់ ប៉ុន្តែខាងក្រោមនេះគឺជាអាការៈសំខាន់ៗនៃបញ្ហានេះ៖
- ប្រកាច់
- សន្លឹម ឬមិនអាចភ្ញាក់ពីគេងបាន
- ការឈឺក្បាលដែលកាន់តែធ្ងន់ទៅៗ និងមិនព្រមបាត់ទៅវិញ
- ខ្សោយ ស្ពឹក ឬមិនអាចធ្វើចលនាត្រូវគ្នា
- ក្អួត ឬចង្អោម្តងហើយម្តងទៀត
- វង្វេងវង្វាន់
- និយាយឡុលៗ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- សន្លប់៕