ជំងឺគ្រិនរឹងសរសៃឈាមកើតឡើងនៅពេលដែលសរសៃឈាមទៅជារឹងក្រោយពីកូឡេស្តេរ៉ុល កាលស្យូម និងខ្លាញ់កកកុញខ្លាំងពេក។ ជំងឺនេះនឹងទៅបន្ថយលំហូរឈាម និងបង្កើនការប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺបេះដូង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ ខាងក្រោមនេះគឺជាគន្លឹះខ្លះៗក្នុងការជួយបន្ថយការប្រឈមនឹងជំងឺក្រិនរឹងសរសៃឈាម៖
- ចូរញ៉ាំអាហារដែលមានកូឡេស្តេរ៉ុល និងខ្លាញ់ Saturated Fat ទាប។ ជាមួយគ្នានេះដែរ ចូរញ៉ាំគ្រាប់ធញ្ញជាតិ បន្លែ និងផ្លែឈើឲ្យបានច្រើន
- ហាត់ប្រាណជាទៀងទាត់
- ចូរសម្រកទម្ងន់ខ្លះបើសិនជាកំពុងតែធាត់
- កុំជក់បារី
- ចូរគ្រប់គ្រងជំងឺទឹកនោមផ្អែមឲ្យបានល្អ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរលេបថ្នាំទៅតាមវេជ្ជបញ្ជាពីគ្រូពេទ្យដើម្បីបន្ថយការលើសសម្ពាធឈាម និងកូឡេស្តេរ៉ុល
- ធ្វើតេស្តរកមើលជំងឺសរសៃឈាមបេះដូងបើសិនជាអ្នកកំពុងតែប្រឈមមុខ៕